អុញ! ឪពុកម្ដាយបណ្ដោយឲ្យកូនប្រុសវ័យ១០ឆ្នាំ បើកបរយ៉ាងសម្ញែងនៅលើដងផ្លូវជាតិ (មានវីដេអូ)

ឥណ្ឌា៖ ថ្មីៗនេះ ក្មេងប្រុសវ័យ១០ម្នាក់ បានបើកបររថយន្ដនៅលើដងផ្លូវជាតិ ក្នុងរដ្ឋ Telangana ប្រទេសឥណ្ឌា។

យោងតាមវីដេអូដែលថតឡើងដោយអ្នកដំណើរម្នាក់ បានបង្ហាញឲ្យឃើញថា រថយន្ដតូចពណ៌ទឹកប្រាក់មួយគ្រឿង ត្រូវបានបើកបរដោយក្មេងប្រុសម្នាក់ ខណៈឯឪពុកម្ដាយរបស់គេកំពុងអង្គុយនៅជួរកៅអីខាងក្រោយ។

ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ក្រុមប៉ូលិសបានស្ទាក់ឃាត់រថយន្ដនោះ ហើយរកឃើញថា ក្មេងប្រុសនោះមានអាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ ដែលមិនទាន់គ្រប់អាយុ និងមិនមានសិទ្ធិក្នុងការបើកបរឡើយ។

ជុំវិញករណីខាងលើនេះ ប៉ូលិសបានធ្វើការផាកពិន័យ និងព្រមាន ហើយអនុញ្ញាតឲ្យក្មេងប្រុស រួមទាំងឪពុកម្ដាយរបស់គេត្រលប់ទៅផ្ទះវិញ។


ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *