ចុម! ប្រុងដាក់គូទអង្គុយ ស្រាប់តែឃើញពស់វែកមួយក្បាលក្នុងចានបង្គន់

ថៃ៖ ថ្មីៗនេះ ពស់វែកមួយក្បាលត្រូវបានប្រទះឃើញនៅក្នុងចានបង្គន់ នៅយានដ្ឋាន อู่ GM Service ក្នុងសង្កាត់ Nong Chok ទីក្រុងបាងកក។

បើយោងតាមសម្ដីរបស់លោក Adisak Thanomsil ជាម្ចាស់យាន្ដដ្ឋានបានឲ្យដឹងថា គាត់បានចូលទៅក្នុងបន្ទប់ទឹកប្រុងនឹងបត់ជើងធំ ហើយស្រាប់តែឃើញពស់វែកមួយក្បាលកំពុងសំងំក្នុងចានបង្គន់។ ឃើញដូច្នេះ គាត់ក៏ប្រញាប់ប្រញាល់ទាក់ទងទៅកាន់ក្រុមអ្នកជំនាញចាប់សត្វ ដើម្បីចាប់វាចេញ។

គួរឲ្យដឹងដែរថា បរិវេណជុំវិញយានដ្ឋាន សុទ្ធសឹងតែមានដើមឈើតូចធំ និងស្មៅដុះ ហើយតែងតែមានពស់វារចេញមកជាញឹកញាប់រហូតដល់ម្ចាស់យានដ្ឋានលែងខ្លាចទៅហើយ។

ជុំវិញរឿងរ៉ាវខាងលើនេះត្រូវបានបង្ហោះទៅលើបណ្ដាញសង្គម ដើម្បីជាការដាស់តឿនដល់មហាជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នមុននឹងប្រើប្រាស់បន្ទប់ទឹក មិនថានៅផ្ទះផ្ទាល់ខ្លួន ឬសាធារណៈឡើយ។

ប្រភព៖Khmeroad

Leave a Reply

Your email address will not be published. Required fields are marked *