បើជួបគាត់ ហៅជិះផង! ទោះបីគាត់ និយាយមិនកើត ស្តាប់មិនឮ ក៏គាត់មិនដើរសុំទានគេដែរ សុខចិត្តប្រកបរបរនេះដើម្បីចិញ្ចឹមជីវិត ចំណែកប្រពន្ធវិញ…

កាលពីកន្លងទៅថ្មីៗនេះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Skm Love”​ បានបង្ហាញពីការតស៊ូក្នុងឆាកជីវិតរបស់បងប្រុសម្នាក់ដែលប្រកបរបរបើកម៉ូតូកង់បីឥណ្ឌា បងប្រុសរូបនេះ និយាយមិនកើតហើយ ស្តាប់អត់ឮទៀត។ ក្នុងនោះផងដែរ បើមាននរណាម្នាក់ចង់ជិះម៉ូតូកង់បីគាត់ គាត់ឲ្យសរសេរពាក្យថា “ចង់ទៅណា”។

ម្ចាស់ហ្វេសប៊ុកដដែលនេះ​ក៏បានបញ្ជាក់សារខ្លីមួយថា “ជីវិត ទោះនិយាយមិនកើតស្តាប់មិនឮក៏មិនដើរសុំគេដែរ ឡើងមកអោយសរសេរប្រាប់គាត់ថាចង់ទៅណា”។ ក្រោយពីឃើញបែបនេះ ក៏មានអ្នកដែលធ្លាប់ស្គាល់បុរសនេះ​ ក៏បានបញ្ជាក់បន្ថែមទៀតថា “ពេលព្រឹកគាត់លក់បាយ​ និង​ គុយទាវ​ ខ្ញុំទៅធ្វេីការចូលទិញបាយគាត់ញុំរាល់ព្រឹក​ ប្រពន្ធគាត់ក៏​ គ​ ដែរ” ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលកោតសរសើរពីបងប្រុសរត់ម៉ូតូកង់បីរូបនេះ ដែលចេះតស៊ូក្នុងឆាកជីវិត៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *