ស្ងាត់ៗ លោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ ចំនួនដល់ទៅ…

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ តារាចំរៀងដ៏មានប្រជាប្រិយភាពខ្ពស់គឺលោកព្រាប សុវត្ថិ។ ជាក់ស្តែងដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាល ដាលនៃជំ ងឺកូវីដ-១៩ គេសង្កេតឃើញថាតារាសិល្បៈជាច្រើនរូប បានរួមចំណែកក្នុងការលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបរិច្ចាគប្រាក់មូលនិធិសប្បុរសធម៌ទប់ស្កាត់ជំងឺកូវីដ១៩ ដោយរូបលោកព្រាប សុវត្ថិ និងជានាយរងការិយាល័យទី៥ កងទ័ពជើងគោក នៃក្រសួងការពារជាតិ លោកបានបរិច្ចាគប្រាក់បៀវត្សន៍មន្ត្រីរាជការបស់លោកចំនួន៤០ម៉ឺនរៀល រយៈពេល០៦ខែជូនដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩។

នេះបើតាមទំព័រហ្វេសបុកផ្លូវការរបស់លោក បានធ្វើការ បង្ហោះមុននេះបន្តិច យ៉ាងដូច្នេះថា៖ ក្នុងស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩( CO VID-19) ដែលកំពុងបន្តរា តត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំងសាកលលោក យើងខ្ញុំបានចូលរួមបរិច្ចាគថវិកា ជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩(COVID19)។

គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅ លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ក៏បានចូលរួមឧបត្ថម្ភថវិកា១,០០០ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺ កូ វីដ១៩ តាមរយៈ «មូលនិធិសិល្បករកូវីដ-១៩»៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

 

Leave a Reply

Your email address will not be published. Required fields are marked *

shares