ដំណឹងល្អ!!! អ្នកជំងឺកូវីដ១៩ បានជាសះស្បើយលឿនបំផុតក្រោយប្រើថ្នាំពិសោធន៏១ប្រភេទនេះ

អ្នកជំងឺ Covid-19 ដែលកំពុងទទួលបានថ្នាំពិសោធន៏ហៅថា Remdesivir បានជាសះស្បើយយ៉ាងឆាប់រហ័សដោយភាគច្រើនត្រលប់ទៅផ្ទះវិញក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

វេជ្ជបណ្ឌិតបាននិយាយថាអ្នកជំងឺដែលចូលរួមក្នុងការសាកល្បងព្យាបាលដោយថ្នាំ Remdesivir ទាំងអស់សុទ្ធតែមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរនិងក្តៅខ្លួន ប៉ុន្តែអាចចេញពីមន្ទីរពេទ្យបានបន្ទាប់ពីការព្យាបាលមិនដល់មួយសប្តាហ៍។

 

វេជ្ជបណ្ឌិត ខេតឡេលេន មូលណេន (Kathleen Mullane) អ្នកឯកទេសខាងជំងឺឆ្លងនៃសាកលវិទ្យាល័យឈីកាហ្គោបាននិយាយថា“ ដំណឹងល្អបំផុតគឺថាអ្នកជំងឺរបស់យើងភាគច្រើនត្រូវបានជាសះស្បើយ ដែលវាអស្ចារ្យណាស់ ”។

លោក Mullane មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទូរទស្សន៍ CNN ទេ។ តែសាកលវិទ្យាល័យបាននិយាយថា ខ្លួននឹងធ្វើអត្ថាធិប្បាយនៅពេលលទ្ធផលផ្លូវការនៃការសាកល្បងរួចរាល់។

គិតមកទាល់ពេលនេះនៅមិនមានការព្យាបាលណាដែលត្រូវបានអនុម័តសម្រាប់ Covid-19 នេះនៅឡើយទេ។ ប៉ុន្តែវិទ្យាស្ថានសុខភាពជាតិកំពុងរៀបចំការសាកល្បងថ្នាំជាច្រើន និងការព្យាបាលផ្សេងទៀតដែលក្នុងនោះមានក៏មានថ្នាំ Remdesivir នេះផងដែរ។

សូមជម្រាបថា ថ្នាំ Remdesivir នេះផលិតឡើងដោយក្រុមហ៊ុន Gilead និងប្រើប្រឆាំងនឹងជំងឺ Ebola តែមានការជោគជ័យទាប។ ប៉ុន្តែការសិក្សាទៅលើសត្វបង្ហាញថា ថ្នាំនេះ អាចការពារ និងព្យាបាលវីរុសក្នុងត្រកូលកូរ៉ូណា រួមមានវីរុស COVID-19 ក៏ដូចជា SARS និងMERS។

ហើយការ​ព្យាបាល​សាកល្បង​នៃ​ថ្នាំ​ Remdesivir នេះ​ កំពុង​បន្ត ​ដែល​ក្រុមហ៊ុន Gilead បាន​ផ្តល់​ថ្នាំ​នេះ​ដល់​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ចំនួន ២ ៤០០នាក់​នៅ​កន្លែង​ព្យាបាលសាកល្បង១៥២កន្លែង ដោយ​មាន​អ្នក​ជំងឺ​មាន​រោគសញ្ញា​មធ្យម ចំនួន​ ១ ៦០០នាក់​នៅ​​មន្ទីរពេទ្យ ​១៦៩​កន្លែង ​ជុំវិញពិភពលោក៕

ប្រភព៖business-cambodia.com

Leave a Reply

Your email address will not be published. Required fields are marked *