ជួបហើយ! បុរសម្នាក់ បើកឡានឡើងលើស្ពានសម្រាប់អ្នកដំណើរថ្មើរជើង មានអីលទ្ធផលចុងក្រោយគឺថា…(មានវីដេអូ)

ចិន៖ រឿងរ៉ាវដ៏ហួសចិត្តដោយតៃកុងឡានម្នាក់មិនបានបញ្ចេញអត្តសញ្ញាណ បានបើករថយន្ដប្រភេទ SUV ពណ៌ស.របស់គាត់ ឡើងទៅលើស្ពានកម្ពស់៦ម៉ែត្រ ដែលជាស្ពានសម្រាប់អ្នកដំណើរថ្មើរជើងប៉ុណ្ណោះ ក្នុងទីក្រុង Xinjiang ប្រទេសចិន។ យ៉ាងណាមិញនេះបើយោងតាមប្រភព

វិដេអូនិងមូលហេតុគឺដោយសារតែខ្ចិលរង់ចាំផ្លូវបត់នៅខាងមុខ និងប្រញាប់ទៀតនោះ គាត់ក៏សម្រេចចិត្ត បើករថយន្ដឡើងលើជណ្ដើរស្ពាន និងបម្រុងបត់ឆ្វេងដៃ តែមិនបានផលឡើយ ដោយសារតែទំហំស្ពានតូចពេក ឯលទ្ធផលចុងក្រោយគឺថា

ប៉ូលីសបានមកដល់ រួចក៏ធ្វើការព្រមានបុរសខាងលើ និងបញ្ជាឲ្យបើករថយន្ដចុះពីលើស្ពានវិញ។ ចំពោះករណីនេះដែរ បុរសនោះ ក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន២០០យ័ន (ប្រមាណ២៨ដុល្លារអាមេរិក) និង

ដកចំនួន១២ពិន្ទុ ចេញពីអាជ្ញាប័ណ្ណរបស់គាត់ផងដែរ៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖


Leave a Reply

Your email address will not be published. Required fields are marked *