រំភើបណាស់! ព្រឹកនេះ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ០៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ ពិសេសនោះគឺ…
ក្រសួងសុខាភិបាល បានចេញប្រកាស នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ នេះ នូវដំណឹងល្អ មួយទៀតហើយ ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ៣នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយ កើនឡើងរហូតដល់១១០នាក់ ពិសេសថែមទៀតនោះ គឺ ពុំមានករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ។
ស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងប្រទេស នៅព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖ អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ ១១០ នាក់, អ្នកដែលកំពុងសម្រាកព្យាបាល សរុបចំនួន ១២ នាក់ និង អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៕