ហួសចិត្ត! ក្មេងប្រុសម្នាក់ខំលោតអន្ទាក់ ១០០០ ដងក្នុងមួយថ្ងៃអស់រយៈពេលមួយឆ្នាំ សង្ឃឹមថាខ្ពស់ជាងមុន មានអីដល់ពេលវាស់កំពស់ស្រាប់តែ…
ចិន៖ ប្រិយមិត្តជ្រាបហើយថានរណាក៏ចង់បានលូតកំពស់ ខ្ពស់សង្ហារដែរ តែធ្វើម្តេចធម្មជាតិម្នាក់ៗកើតមកខុសគ្នា។ យ៉ាងណាមិញងាកមកប្ដីប្រពន្ធមួយគូនៅប្រទេសចិន បានលើកទឹកចិត្តឲ្យកូនប្រុសរបស់ពួកគាត់ម្នាក់ អាយុ ១២ ឆ្នាំ ឲ្យលោតអន្ទាក់ ១០០០ ដងក្នុងមួយថ្ងៃ ដោយ
រំពឹងថាវិធីនេះនឹងជួយបង្កើនកម្ពស់ដល់កូនប្រុសពួកគាត់។ ទន្ទឹមនឹងនេះ អាណាព្យាបាលរបស់ក្មេងប្រុសខាងលើ ក៏បានផ្ដល់រង្វាន់ជាការលើកទឹកចិត្តក្នុងទឹកប្រាក់ចំនួន ១.៤៤ ដុល្លារ សម្រាប់ការលោត ១០០០ ដងក្នុងមួយថ្ងៃដល់គេផងដែរ។ តែពេលខ្លះគេអាច
លោតបានរហូតទៅដល់ ៣០០០ ដងក្នុងមួយថ្ងៃក៏មាន ដើម្បីបានប្រាក់បន្ថែម។ ជាក់ស្តែងនេះបើយោងតាមរបាយការណ៍មួយបានបង្ហាញថា គិតត្រឹមកម្ពស់ ១.៤៤ ម៉ែត្រ បើធៀបក្មេងប្រុសខាងលើ ទៅនឹងកុមារដ៏ទៃផ្សេងទៀតដែលមាន
អាយុស្មើគ្នា រកឃើញថាគេមានកម្ពស់ទាបជាងគេ។ នេះប្រហែលមកពី ការធ្វើលំហាត់ប្រាណតាមរយៈការលោតខ្សែពួរអស់រយៈពេលមួយឆ្នាំពេញរបស់គេ ។
គួរឲ្យដឹងផងដែរថា ក្មេងប្រុសរូបនេះ តែងតែលោតខ្សែពួរជារៀងរាល់ថ្ងៃ ហើយនៅក្នុងមួយឆ្នាំគេអាចរកចំណូលពីការលោតបានចំនួន ៥៨០ ដុល្លារ។ តែទោះបីរូបគេខិតខំប្រឹងប្រែងលោត
យ៉ាងណាក៏ដោយ ដល់ពេលវាស់កម្ពស់របស់គេនៅតែទាបជាងមិត្តរួមថ្នាក់ដដែល។ ផ្ទុយទៅវិញ គេបែរជាឡើងទម្ងន់ នៅពេលគេអាចរកលុយបានដោយខ្លួនឯងពីការលោត ហើយទៅទិញអាហារផ្សេងៗបរិភោគ តាមចិត្តចង់៕