ស្ទើរមិនគួរឲ្យជឿ នៅសង្ហាដដែល! នេះ​ជា​រូបភាព​របស់​អតីត​តារា​សម្ដែង​ ពេជ្រ​ ភីរុណ​ កាល​ពី​មុន​ និង​ រូប​បច្ចុប្បន្ន​, សព្វថ្ងៃ​នេះ​​លោក​មាន​វ័យ​ 67ឆ្នាំ​

 

ប្រិយមិត្តជាច្រើនពិតជាមិនទាន់ភ្លេចទេមើលទៅ អតីតតារាសម្តែង ដ៏មានប្រជាប្រិយម្នាក់គឺលោក ពេជ្រ​ ភីរុណ នោះ ដែលត្រូវជា អតីតស្វាមីអ្នកស្រី អម្ពរ ទេវី។

ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែមេសា​ ឆ្នំា ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ហ្វេសប៊ុករបស់ តារាចម្រៀង និងជាតារាសម្តែងជើងចាស់ អ្នកស្រី ស៊ិន ឧត្តមផល្លា បានបង្ហោះរូបប៉ុន្មានសន្លឹករបស់លោក ពេជ្រ ភីរុណ កាលពីមុន និងពេលបច្ចុប្បន្ន ព្រមទាំងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖

“នេះ​ជា​រូបភាព​របស់​អតីត​តារា​សម្ដែង​ លោក​ ពេជ្រ​ ភីរុណ​ នេះ​ជា​រូប​ភាព​របស់​លោក​កាល​ពី​មុន​ និង​ រូប​បច្ចុប្បន្ន​ សព្វថ្ងៃ​នេះ​​លោក​មាន​វ័យ​ 67ឆ្នាំ​ ។”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា “គាត់​នៅ​តែ​ក្មេង​មិន​សូវ​ចាស់​តាម​អាយុ​ទេ” អ្នកខ្លះទៀតបន្ថែមថា “គាត់នៅតែស្រស់សង្ហាដដែល គាត់ពូកែថែសម្រស់ណាស់ អាយុមិនសមរូបសោះបង”៕

Leave a Reply

Your email address will not be published. Required fields are marked *