មកហើយៗ!!! បទ “ចង់ឈ្នះ” ពី ពេជ្រ សូលីកា ទើបចេញមុននេះ ពីរោះខ្លាំងណាស់​ ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

អ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀង រូបស្រស់ សម្លេងស្រទន់ ពេជ្រ សូលីកា នោះ។ បទភាគច្រើន របស់តារាចម្រៀងរូបនេះ តែងតែឆក់យក បេះដូងអ្នកទស្សនាជាច្រើន ស្ទើរមិនគួរឲ្យជឿ នេះក៏ព្រោះតែ ទឹកដមសំនៀង និងការដាក់អារម្មណ៍យ៉ាងខ្លាំងរបស់គាត់ មានទាំងមនោសញ្ចេតនា សប្បាយ និង កំសត់។

ចំណែកនៅមុននេះបន្តិច​ នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទថ្មី របស់ ពេជ្រ សូលីកា មួយបទទៀតហើយ ក្រោមចំណងជើងថា “ចង់ឈ្នះ” ដែលជាការនិពន្ធទំនុកច្រៀង និង Melody ដោយ នី សុគន្ធា, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ ចក់។

ក្រោយពីស្តាប់ចប់ បានធ្វើឲ្យអ្នកគាំទ្រចូល comment ថា “welcome back idol, នៅតែពីរោះ ​​​​​នៅតែចង់ស្ដាប់ អរគុណRHM ដែលចេញបទថ្មី” អ្នកខ្លះបន្ថែមថា “ស្រលាញ់​សំលេង​គាត់​ណាស់”។ តោះដើម្បីកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *