ប្រុសៗសូមអាន! សូមកុំធ្វើឲ្យប្រពន្ធទឹកភ្នែកអី…
កុំធ្វើឲ្យប្រពន្ធទឹកភ្នែក …..
ពេលដែលនាងសម្រាលកូនរបស់អ្នក ការឈឺចាប់កើតឡើងរហូតដល់ ៥៧ដង ពេលឈឺចាប់ម្ដងៗវាស្មើនឹងការបាក់ឆ្អឹងអស់ ២០ក្នុងពេលតែមួយ។តាំងពីតូចរហូតដល់ក្លាយជាប្រពន្ធគេ នាងមិនបានញ៉ាំបាយ និងផឹកទឹកនៅផ្ទះរបស់អ្នកសូម្បីតែមួយតំណក់។ តែដោយសារតែពាក្យថា ”ស្រលាញ់” នាងបានចាកចេញពីឪពុកម្ដាយរបស់នាងដែលចិញ្ចឹមនាងតាំងពីកើតរហូតមកដល់ពេលនេះ។ នាងត្រូវមករស់នៅជាមួយឪពុកម្ដាយរបស់អ្នក និងបងប្អូនរបស់អ្នក ហើយត្រូវបម្រើពួកគេទៀត។
អ្នកបានឲ្យនាងជាអ្នកមើលថែក្មេងតូច អាចនិយាយបានថាអ្នកឲ្យនាងបង្កើតសមាជិកថ្មីក្នុងគ្រួសារឲ្យអ្នក។ ចុះបើអ្នកមិនបានធ្វើល្អជាមួយនាង តើអ្នកណាដែលគួរធ្វើរឿងនេះ?កុំគិតថាការមានផ្ទៃពោះរបស់មនុស្សស្រីគ្រាន់តែជារឿងធម្មជាតិ ទាំងដែលមនុស្សប្រុសមិនអាចធ្វើដូចនាងបានសូម្បីតែពេល១ខែ កុំថាឡើយឲ្យទ្រាំបាន ៩ខែ ១០ថ្ងៃដូចនាង។
នាងពិបាកដកដង្ហើម ក្អួតចង្អោរ មិនអាចញ៉ាំអ្វីបាន។ មិនអាចសូម្បីតែផឹកទឹកពេលដែលរាងកាយខ្លួនឯងកំពុងទ្រុឌទ្រោម។ វាមិនមែនជារឿងងាយទេដែលត្រូវផ្លាស់ប្ដូរជីវិតបែបនេះ ហើយនៅពេលដែលកូនកើតមកត្រូវដាក់ត្រកូលតាមអ្នកទៀត។
អ្នកនិយាយថាអ្នកមិនល្អចំពោះនាង តើអ្នកណាទៅដែលគួរតែធ្វើល្អចំពោះនាង?
មនុស្សស្រីដែលមានចំណេះដឹង ម៉ឺងម៉ាត់ណាស់នៅកន្លែងធ្វើការ តែពេលត្រលប់ទៅដល់ផ្ទះ នាងត្រូវបោកស្រោមជើងឲ្យអ្នក ទោះវាមិនមែនជាការងារធ្ងន់ធ្ងរហួសហេតុ តែនាងក៏ចេះហត់ចិត្តដែរពេលដែលត្រូវធ្វើវារាល់ថ្ងៃបែបនេះ។
បុរសដែលរៀបការហើយមិនត្រូវមានស្រីខាងក្រៅតាមតែចិត្តទេ ហើយរឹតតែមិនត្រូវបោះបង់ប្រពន្ធខ្លួនឯងចោល។ នៅពេលដែលមនុស្សស្រីស្លៀកពាក់សម្លៀកបំពាក់អាពាហ៍ពិពាហ៍រៀបការជាមួយអ្នក នាងបានសម្រេចចិត្តច្បាស់ហើយថានឹងស្រលាញ់បុរសម្នាក់នោះអស់មួយជីវិត ហើយនិងទៅតាមបុរសនោះគ្រប់ទីកន្លែង។
ចុះបើអ្នកនិយាយថាអ្នកមិនល្អសម្រាប់នាង_តើឱ្យអ្នកណាត្រូវធ្វើល្អជាមួយនាងនោះ?