ទំនងឆ្ងាញ់ណាស់! បងប្អូនណាបានទៅលេង ឧទ្យាជាតិគិរីរម្យ កុំភ្លេចជួយទិញផ្លែឈើធម្មជាតិ តារាកំប្លែងជើងចាស់ នាយចេក ផងណា

តារាកំប្លែងជើងចាស់ នាយចេក ឬតាចេក ឈ្មោះដើម ឈុំ ប៊ុនឈឿន កន្លងទៅនាយ តែងតែបានធ្វើឲ្យប្រិយមិត្តជាច្រើននាំគ្នាសើចលេងសប្បាយបំបាត់ទុក្ខកង្វល់ផ្សេងៗ ហើយក្រោយមកហាក់បាត់មុខ តារាកំប្លែងជើងចាស់រូបនេះ នៅតាមកម្មវិធីផ្សេងៗនៅលើកញ្ចក់ទូរទស្សន៍នានា ហើយក៏បានធ្វើឲ្យ មហាជនជាច្រើន មានការងើងឆ្ងល់ជាខ្លាំងថា នាយបាត់មុខទៅណា។


ស្រាប់តែថ្ងៃនេះ ត្រូវថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញហ្វេសប៊ុករបស់ នាយចេក បានបង្ហោះរូបភាពផ្លែឈើជាច្រើនមុខ មើលទៅគួរឲ្យចង់ទទួលទាន តែម្តង ហើយនាយ​ក៏បានភ្ជាប់សារខ្លីមួយថា “បងប្អូនបានមកលេងគីរីរម្យកុំភ្លេចចូលជួយទិញផ្លែឈើធម្មជាតិខ្ញុំផង”។ ក្រោយពីឃើញបែបនេះហើយមានគេចោទសួរថា ​”ទុរ៉េន១គីឡូតម្លៃប៉ុន្មានដែរ លោកពូ?” ភ្លាមៗនោះ នាយចេក ក៏ឆ្លើយប្រាប់ឲ្យដឹងថា “25000រៀលក្មួយ ម៉ាន់ថង”។ ដូចនេះប្រសិនបើបងប្អូនណាបានទៅលេងនៅ ឧទ្យាជាតិគិរីរម្យ កុំភ្លេចជួយទិញនាយចេកផងណា៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *