កំហុសបច្ចេកទេសដែលគេរកឃើញនៅក្នុងខ្សែភាពយន្តចិនមួយចំនួន ឃើញហើយអ្នកនឹងអស់សំណើច
ពាក្យចាស់តែងពោលថា “ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច” ដែលចង់មានន័យថាលើលោកនេះគ្មាននរណាម្នាក់ដែលមិនមានកំហុសនោះទេ ។
ដូចជានៅក្នុងខ្សែភាពយន្តចិនទាំងនេះអីញ្ចឹង ក្រុមអ្នកផលិតបានបង្កើតនូវកំហុសបច្ចេកទេសមួយចំនួនដោយមិនដឹងខ្លួន ហើយវាត្រូវបានទស្សនិកជនរកឃើញ ។ ចង់ដឹងទេថា វាខុសបច្ចេកទេសយ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា ៖
១ ចែអើយចែ សម័យហ្នឹងទិញនាឡិកានៅហាងណាទៅ របស់ស្វីស ឬ របស់ចិន ?
២ ចុះអាយកូម នរណាជ្រុះហ្នឹង របស់បក្សអ៊ូតាំង ឬ សាវលិញ ?
៣ ស្បែកជើងកែងទៀត ?
៤ ថតខុសប្លង់ ឬ ឈរខុសកន្លែង ?
៥ មនុស្សបុរាណទាំងអស់ ខុសគេតែអ្នកកាន់កាមេរ៉ា 🤣
៦ អ្នកឈរមើលនេះដូចជាខ្វះកន្លែងឈរមើល
៧ អាប៉ិពាក់វ៉ែនតានេះណាគេ តិចទើបតែឆ្លងភពមកទៅ
៨ សម័យហ្នឹងមានដបផ្លាស្ទិកទៀត ?
៩ បងត្រេកអរណាស់ដែលអូនដេរអាវឲ្យបង តែយកទំពកចេញផង សម័យនេះគេអត់មានទំពកបែបហ្នឹងទេ
១០ ទាយទៅមើលម៉ាស៉ីនត្រជាក់របស់ស្ដេច ឬ របស់មហាក្សត្រយនី ?
១១ ក្ដៅបែបហ្នឹង ទាល់តែដាក់ម៉ាស៉ីនត្រជាក់ពេញរាជវាំងទើបមន្ត្រីធ្វើការបានស្រួល
១២ នោះ!!! ក៉ំឲ្យពិបាកដងទឹក គេតទឹកស្អាតចូលរាជវាំងតែម្ដង
១៣ ចិនពិតជាជឿនលឿនមែន មានអគ្គិសនីប្រើតាំងពីសម័យបុរាណ
១៤ អត់ដោះនាឡិកាចេញ តិចចេញក្បាច់គុណមកធ្លាក់ Rolex តម្លៃជាង ១ ម៉ឺនដុល្លារ ប្រតិកម្មវិជ្ជាគុណឥលូវហើយ
ប្រភព៖jongdeng