ជីកដីសុខៗស្រាប់តែឃើញថូបុរាណមួយចម្លែកណាស់ពេលបើកមើលឃើញសុទ្ធតែ

ប្លែកៗ៖ ក្រុម​​​បុរាណ​​​វិទូ​​​របស់​​​ប្រទេស​​​អ៊ីតាលី បាន​​​ប្រទះ​​​ឃើញ​​​ថូ​​​បុរាណ​​​មួយ អំឡុង​​​ពេល​​​ធ្វើ​​​កំណា​យ​​​លើ​​​រោង​​​មហោស្រព​​​ចំណាស់ ភាគ​​​ខាង​​​ជើង​​​ប្រទេស​។ បន្ទាប់​​​ពី​​​ការ​​​សម្អាត​​​ធូលី​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន រួច​​​មើល​​​ទៅ​​​ខាង​​​ក្នុង​​​ថូ ស្រាប់​​​តែ​​​ឃើញ​​​កាក់​​​មាស​​​ជា​​​ច្រើន ពណ៌​ក្រហម​​​ឆ្អិន​​​ឆ្អៅ ដែល​​​មាន​​​តម្លៃ​​​មហាសាល ព្រោះ​​​វា​​​ជា​​​កាក់​​​មាស​​​បុរាណ កម្រ​​​មាន​​​បំផុត​​​លើ​​​លោក​។

​​បើ​​​តាម​​​ប្រភព​​​ព័ត៌មាន​​​របស់​​​សហរដ្ឋអាមេរិក CNN បាន​​​ឱ្យ​​​ដឹង​​​ថា កាក់​​​មាន​​​រាប់​​​រ​យ​​​ដែល​​​នៅ​​​ចាំង​​​ចិញ្ចា​ច​​​នេះ អាច​​​មាន​​​អាយុ​​​កាល​​​តាំង​​​ពី​​​ចក្រ​ភព​​​រ៉ូ​ម៉ាំង​​​ឯ​ណោះ​។ រតន​សម្បត្តិ​​​មាន​​​តម្លៃ​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​នេះ ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ក្នុង​​​ថូ​​​ចំណាស់​​​កប់​​​ក្រោម​​​ដី នៃ​​​រោង​​​មហោស្រព Cressoni Theater នា​​​ទី​​​ក្រុង Como ភាគ​​​ខាង​​​ជើង​​​ប្រទេស​​​អ៊ីតាលី​។តំបន់​​​ដែល​​​ប្រទះ​​​ឃើញ​​​ថូ​​​នេះ កំពុង​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​កំណា​យ ព្រោះ​​​ជា​​​តំបន់​​​ប្រវត្តិសាស្ត្រ​​​មួយ​។​

ទាក់​​​ទង​​​នឹង​​​ការ​​​រក​​​ឃើញ​​​កាក់​​​មាស​​​ដ៏​​​ច្រើន​​​នេះ លោក Alberto Bonisoli ដែល​​​ជា​​​រដ្ឋ​ម​ន្ត្រី​​​ក្រសួង​​​វ​ប្បធ​ម បាន​​​និយាយ​​​ក្នុង​​​សេចក្ដី​​​ប្រកាស​​​ព័ត៌មាន​​​ថា ខាង​​​ក្រសួង​​​នី​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​នៅ​​​ឡើយ អំពី​​​រឿងរ៉ាវ​​​ល​ម្អិ​ត​​​នៃ​​​កាក់​​​មាស​។ លោក​​​បន្ត​​​ថា ការ​​​រុក​​​រក​​​មាន​​​សារ​សំខាន់​​​សម្រាប់​​​ប្រវត្តិសាស្ត្រ និង​​​វ​ប្បធ​ម៌​។ ចំណែក​​​តំបន់​​​ដែល​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​រុក​​​រក វា​​​ពិត​​​ជា​​​កំណត់​​​បាន​​​នូ​វ​​​ប្រវត្តិសាស្ត្រ​​​ដ៏​​​អស្ចារ្យ​​​មួយ​​​សម្រាប់​​​ក្រុម​​​បុរាណ​​​វិទូ​។​​បើ​​​តាម​​​ប្រភព​​​ព័តមាន​​​ដដែល​​​បាន​​​បញ្ជាក់​​​ថាកាក់​​​នៅ​​​ក្នុង​​​ថូ​​​នេះ ត្រូវ​​​បាន​​​ប្រទះ​​​​ឃើញ​​​កាល​​​ពី​​​សប្ដាហ៍​​​មុន ហើយ​​​ក្រុម​​​អ្នក​​​ស្រាវជ្រាវ​​​បាន​​​បញ្ជូន​​​ទៅ​​​ម​ន្ទីរ​​​ពិសោធន៍​​​របស់​​​ក្រសួង​​​នៅ​​​ឯ​​​ក្រុង Milan ដើម្បី​​​ត្រួត​​​ពិ​និត្យ​។

ចំណែក​​​រឿង​​​រ៉ាវ​​​ល​ម្អិ​ត និង​​​ល​ទ្ធ​ផល​​​នៃ​​​ការ​​​ស្រាវជ្រាវ​​​ដ៏​​​ធំ​​​នេះ នឹង​​​ធ្វើ​​​ឡើង​​​ក្នុង​​​សន្និសីទ​​​នៅ​​​ថ្ងៃ​​​ចន្ទ​​​សប្ដាហ៍​​​ក្រោយ​។ ព្រោះ​​​ការ​​​ស្រាវជ្រាវ ត្រូវ​​​ចំណាយ​​​ពេល​​​យូរ ដើម្បី​​​រក​​​ឫ​សគល់​​​នៃ​​​កាក់​​​មាស​។ ​​​ក្រសួង​​​មិន​​​បាន​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​ទៅ​​​លើ កាក់​​​ទាំង​​​នេះ​​​ទេ ប៉ុន្តែ​​​បើ​​​តាម​​​របាយការណ៍​​​ដោយ​​​សារ​ព័ត៌មាន​​​របស់​​​ប្រទេស​​​អ៊ីតាលី​​​បាន​​​អះអាង​​​ថា វា​​​អាច​​​មាន​​​តម្លៃ​​​ដល់​​​ទៅ​​​រាប់​​​លាន​​​ដុល្លារ​។

គួរ​​​បញ្ជាក់​​​ថា កាក់​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​ថូ​​​យ៉ាង​​​ល្អ ដោយ​​​នៅ​​​មាន​​​ពណ៌​​​ក្រហម​​​ឆ្អិន​​​ឆ្អៅ មើល​​​ទៅ​​​ជា​​​មាស​​​ល្អ​​​បំផុត ក្នុង​​​ស​ម័​យ​​​នោះប៉ុន្តែ​​​មិន​​​ទាន់​​​ដឹង​​​ថា​​​ស្ថិត​​​ក្នុង​​​ឆ្នាំ​​​នៅ​​​ឡើយ​​​នោះ​​​ទេ ដោយ​​​រង់​​​ចាំ​​​ការ​​​ស្រាវជ្រាវ​​​សិន​។​ចំពោះ​​​រោង​​​មហោស្រព​​​នេះ បាន​​​បើក​​​ដំណើរ​​​ការ កាល​​​ពី​​​ឆ្នាំ​​១៨០៧ មុន​​​ពេល​​​ធ្វើ​​​ទំនើប​​​កម្ម​​​មក​​​ជា​​​រោង​​​ភាព​យ​ន្ត ហើយ​​​ក៏​​​បិទ​​​ទ្វារ​​​វិញ​​​ក្នុង​​​ឆ្នាំ​​១៩៩៧​។ តំបន់​​​នេះ នៅ​​​មិន​​​ឆ្ងាយ​​​ពី Novum Comum ដែល​​​ជា​​​កន្លែង​​​សំខាន់​​​មួយ របស់​​​ចក្រ​ភព​​​រ៉ូ​ម៉ាំង​​​ស​ម័​យ​​​បុរាណ​។ ក្រសួង​​​បាន​​​បញ្ជាក់​​​ថា ការ​​​ប្រទះ​​​ឃើញ​​​កាក់​​​មាស​​​ទាំង​​​នេះ គឺ​​​ជា​​​រ​បក​​​គំ​ហើញ​​​ដ៏​​​អស្ចារ្យ​​​មួយ សម្រាប់​​​ការ​​​រុក​​​រក​​​ធ្វើ​​​កំណា​យ​​​ក្នុង​​​តំបន់​។​​កាល​​​ពី​​​ឆ្នាំ​​2016 កន្លង​​​ទៅ ក្រុម​​​អ្នក​​​បុរាណ​​​វិទូ ក៏​​​បាន​​​ប្រទះ​​​ឃើញ​​​កាក់​​​មាស​​​មួយ ដែល​​​មាន​​​អាយុ​​​កាល​​​ជាង ២០០០​​ឆ្នាំ នៅ​​​តំបន់​​ Jerusalem ផង​​​ដែរ​។ កាក់​​​នោះ​​​មាន​​​មុខ​​​របស់ Nero ដែល​​​ជា​​​អធិរាជ​​​ចក្រ​ភព​​​រ៉ូ​ម៉ាំង ស​ម័​យ​​​បុរាណ​៕​ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *