រំភើបណាស់! ព្រឹកនេះ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ៧នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១១៧នាក់ អ្នកដែលកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ…

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០ នេះ ខាងក្រសួងសុខាភិបាល បានចេញប្រកាស នូវដំណឹងដ៏សែនរំភើបរីករាយមួយទៀតហើយ ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ៧នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់ ពិសេសថែមទៀតនោះ គឺ ពុំមានករណីអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ។

ស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងប្រទេស ត្រឹមម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖ អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ ១១៧ នាក់, អ្នកដែលកំពុងសម្រាកព្យាបាល សរុបបានថយចុះមកនៅចំនួន ៥ នាក់ និង អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៕

        

Leave a Reply

Your email address will not be published. Required fields are marked *