អាណិតណាស់! ខំរកស៊ីរហូតដល់បើកហាងខ្លួនឯងអាចចិញ្ចឹមម្តាយរស់ស្រួល តែដោយសារប្រើផលិតផលកែសម្ជស្សខុសធ្លាក់ខ្លួនកើតជំងឺរលាកស្បែកធ្ងន់ធ្ងរ (មានវីដេអូ)

លោក អ៊ុក សុខា វ័យ៣០ឆ្នាំ បានទទួលផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលកែសម្ជស្សខុសបច្ចេកទេស រហូតដល់កើតជំងឺរលាកស្បែកធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ ដែលសព្វថ្ងៃមានរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។

 

 

មុនមានជំងឺបែបនេះ លោកបានខិតខំប្រឹងប្រែងធ្វើការ​រហូតមានមុខរបរផ្ទាល់ខ្លួនអាចចិញ្ចឹមម្តាយ​បានស្រួល ដោយបានបើកហាងអ៊ុតសក់ផ្ទាល់ខ្លួន អំឡុងពេលនោះហើយលោកចាប់ផ្តើប្រើផលិតផលថែរក្សាសម្ជស្សចំរុះមុខគ្នា ដោយចង់សាកល្បងដើម្បីស្អាត ប៉ុន្តែស្រាប់តែធ្លាក់ខ្លួនឈឺ​ដោយសារ​ជំងឺ​សើរស្បែកកម្រិតធ្ងន់​បែបនេះ។

លោកបានផ្តាំថា ការប្រើប្រាស់ផលិតផល​ថែរក្សាសម្ភស្សណា​ក៏ដោយ សូម​ប្រើប្រាស់នៅក្នុងកម្រិតត្រឹមត្រូវ និងត្រូវ​ពិនិត្យមើល​គុណភាព​ផលិតផលនោះឱ្យបានច្បាស់លាស់ផង។

លោកបានទៅព្យាបាលនៅមន្ទីរពេទ្យឯកទេសច្រើនដែរ តែមិនអាចព្យាបាលជាសះស្បើយ សព្វថ្ងៃជីវភាពខ្វះខាត ដោយម្តាយស៊ីឈ្នួលឲ្យគេដើម្បីបានប្រាក់តិចតួចមកចិញ្ចឹមលោក។

 

សម្រាប់ប្រិយមិត្តដែលមានបំណងចង់ចូលរួមបរិច្ចាគ​សម្ផារៈឬ​ថវិកា​ដល់​លោក អ៊ុក សុខា សូមទំនាក់ទំនងមកក្រុមការងារ MJQTV ឬ​តាមរយៈលេខ​ទូរស័ព្ទរបស់គាត់ 081 411 544 ឬ អាចបរិច្ចាកទៅកាន់គាត់តាមរយៈលេខអាខោន ABA 001388589 របស់គាត់ ដើម្បីជួយគាត់ដោះស្រាយជីវភាពប្រចាំថ្ងៃបន្តដំណើរទៅមុខទៀត។

 

 

 

សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

ប្រភព៖MJQTV

Leave a Reply

Your email address will not be published. Required fields are marked *