រកឃើញកាក់មាសចំនួន 285 ហើយនិងចានមាសចំនួន 20 ចាន ក្នុងផ្នូរស្តេចចិន

បរទេស៖ កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ មានការប្រទះឃើញកាក់មាសចំនួន 285 កាក់ ហើយនិងចានមាសចំនួន ២០ ចាននៅក្នុងផ្នូរសាកសពមួយកន្លែងនៅប្រទេសចិន ដែលផ្នូរមួយនេះត្រូវបានគេជឿថាមានអាយុ ២០០០ ឆ្នាំមកហើយ។

ប្រភពដដែលបានអោយដឹងថា ផ្នូរខ្មោចខាងលើគឺមានទីតាំងស្ថិតនៅក្នុងទីក្រុងង ណានជីង ខេត្តជាំងស៊ីប្រទេសចិន ដែលក្នុងនោះមានកាក់ចំនួន 96 ត្រូវបានគេរកឃើញមុនដំបូងកាលពីអំឡុងថ្ងៃព្រហស្បត្តិ៏ ដែលជាថ្ងៃដែលគេបានរកឃើញជាលើកទីមួយ។ ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា​មាសយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺវាជាមាសដែលត្រូវបានគេកប់នៅក្នុងផ្នូរសម័យរាជ្យវង្សហានដែលវាបានបង្ហាញពីភាពមានទ្រព្យសម្បត្តិ៏ស្តុកស្តម្ភ ចំពោះម្ចាស់ផ្នូរមួយនេះ។


កាក់ទីមួយដែលគេបានរកឃើញគឺមានទម្ងន់ចំនួន 250 ក្រាមដែលវាស្រដៀងទៅនឹងកាក់ចំនួន 189 ដែលគេបានរកឃើញពីមុនដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីងហួរ។

ផ្នូរនេះគឺគេប៉ាន់ប្រមាណថា ជាផ្នូររបស់ស្តេច Liu He ដែលព្រះអង្គបានគ្រងរាជ្យយ៉ាងយូរនៅក្នុងសម័យរាជ្យវង្សហានដោយបានដឹកនាំប្រទេសទៅកាន់ភាពរុងរឿងដ៏អស្ចារ្យនាក្នុងសម័យនោះផងដែរ។ គួរបញ្ជាក់ផងដែរថា ការជីកកកាយនេះបានធ្វើឡើងតាំងពីអំឡុងឆ្នាំ 2011 មកម្លេះក្រោយពីការទទួលបាននូវព័ត៌មានពីក្រុមអ្នកបុរាណវិទូមកពីខេត្ត Jiangxi ថាផ្នូរបុរាណត្រូវបានគេរុះរើ។ ការ​ជីក​នៅ​លើ​តំបន់​ប​ណ្តា​ញ​ចាប់​ផ្តើ​ម​នៅ​ឆ្នាំ 201​​1 បន្ទាប់​ពី​ក្រុម​បុរាណវត្ថុ​ពី​ខេត្ត Jiangxi បាន​ទទួល​របាយការណ៍​ដែល​ថា​ផ្នូរ​បុរាណ​ត្រូវ​បាន​គេ​ត្រូវ​បាន​រុះរើ​។

Leave a Reply

Your email address will not be published. Required fields are marked *

shares