រកឃើញកាក់មាសចំនួន 285 ហើយនិងចានមាសចំនួន 20 ចាន ក្នុងផ្នូរស្តេចចិន
បរទេស៖ កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ មានការប្រទះឃើញកាក់មាសចំនួន 285 កាក់ ហើយនិងចានមាសចំនួន ២០ ចាននៅក្នុងផ្នូរសាកសពមួយកន្លែងនៅប្រទេសចិន ដែលផ្នូរមួយនេះត្រូវបានគេជឿថាមានអាយុ ២០០០ ឆ្នាំមកហើយ។
ប្រភពដដែលបានអោយដឹងថា ផ្នូរខ្មោចខាងលើគឺមានទីតាំងស្ថិតនៅក្នុងទីក្រុងង ណានជីង ខេត្តជាំងស៊ីប្រទេសចិន ដែលក្នុងនោះមានកាក់ចំនួន 96 ត្រូវបានគេរកឃើញមុនដំបូងកាលពីអំឡុងថ្ងៃព្រហស្បត្តិ៏ ដែលជាថ្ងៃដែលគេបានរកឃើញជាលើកទីមួយ។ ក្រុមអ្នកជំនាញបានអះអាងថាមាសយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺវាជាមាសដែលត្រូវបានគេកប់នៅក្នុងផ្នូរសម័យរាជ្យវង្សហានដែលវាបានបង្ហាញពីភាពមានទ្រព្យសម្បត្តិ៏ស្តុកស្តម្ភ ចំពោះម្ចាស់ផ្នូរមួយនេះ។
កាក់ទីមួយដែលគេបានរកឃើញគឺមានទម្ងន់ចំនួន 250 ក្រាមដែលវាស្រដៀងទៅនឹងកាក់ចំនួន 189 ដែលគេបានរកឃើញពីមុនដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីងហួរ។
ផ្នូរនេះគឺគេប៉ាន់ប្រមាណថា ជាផ្នូររបស់ស្តេច Liu He ដែលព្រះអង្គបានគ្រងរាជ្យយ៉ាងយូរនៅក្នុងសម័យរាជ្យវង្សហានដោយបានដឹកនាំប្រទេសទៅកាន់ភាពរុងរឿងដ៏អស្ចារ្យនាក្នុងសម័យនោះផងដែរ។ គួរបញ្ជាក់ផងដែរថា ការជីកកកាយនេះបានធ្វើឡើងតាំងពីអំឡុងឆ្នាំ 2011 មកម្លេះក្រោយពីការទទួលបាននូវព័ត៌មានពីក្រុមអ្នកបុរាណវិទូមកពីខេត្ត Jiangxi ថាផ្នូរបុរាណត្រូវបានគេរុះរើ។ ការជីកនៅលើតំបន់បណ្តាញចាប់ផ្តើមនៅឆ្នាំ 2011 បន្ទាប់ពីក្រុមបុរាណវត្ថុពីខេត្ត Jiangxi បានទទួលរបាយការណ៍ដែលថាផ្នូរបុរាណត្រូវបានគេត្រូវបានរុះរើ។