ឃើញគ្រូបង្រៀនព្យាណូរបស់កូន មកដេកលើគ្រែរបស់ខ្លួន ខឹងពេកសុំប្ដីលែងភ្លាមៗ តែចុងក្រោយត្រូវទឹកភ្នែកដោយសាតែ…..

រឿងរាវក្នុងឆាកជីវិតដែលមិនអាចបំភ្លេចបាន ថ្ងៃមួយខ្ញុំបានទៅធ្វើការហើយរៀបចំឯកសារអោយក្រុមហ៊ុនតែខ្ញុំភ្លេចសៀវភៅមួយក្បាលក៏ត្រលប់មកផ្ទះដើម្បីមកយកវិញ ពេលមកដល់ផ្ទះខ្ញុំក៏ឃើញស្បែកជើងមនុស្សស្រីមានពណ៌សរ ខ្ញុំប្លែកក្នុងចិត្តក៏ចូលទៅមើល ស្រាប់តែឃើញគ្រូបង្រៀនព្យាណូរបស់កូនប្រុសខ្ញុំមកគេងលើគ្រែរបស់ខ្ញុំថែមទាំងយកក្រម៉ាខ្ញុំមកចង់ពុុមទៀតផង។

ដោយក្ដីភ្ញាក់ផ្អើុលខ្ញុំក៏សួរនាងថាហេតុអ្វីមកចង់ពុមដេកនៅលើគ្រែរបស់ខ្ញុំ នាងភ្ញាក់ខ្លួនព្រឺតហើយប្រញ៉ាប់ទាញខោអាវមកស្លៀកពាក់ ថែមទាំងសម្ដែងទឹកមុខស្រពននឹង សុំអង្វរខ្ញុំកុំអោយយករឿងនេះទៅប្រាប់អ្នកណា ខ្ញុំក៏យល់ព្រម តែសុំនាងអោយនិយាយការពិត នាងប្រាប់ថា នាងលួចលាក់អីអីជាមួយប្ដីខ្ញុំ2ខែមកហើយ តែយើងគ្រាន់តែស្រលាញ់បែបលួចលាក់រួមភេទបែបលួចលាក់មិនចង់អោយអ្នកណាដឹងទេខ្លាចគ្រួសារគាត់មានបញ្ហា ខ្ញុំមម៉ៅខ្លាំងហើយប្រញ៉ាប់ទូរស័ព្ទទៅរកប្ដីខ្ញុំអោយមក បកស្រាយ ជាបន្ទាន់ពេលប្ដីខ្ញុំមកដល់គាត់ក៏សួរខ្ញុំថាមានរឿងអី គេមិនទាន់បាននិយាយផងខ្ញុំវៃគេរហូតបែកមាត់ចេញឈាម។

គេប្រាប់ថាអោយខ្ញុំចិត្តត្រជាក់មានរឿងនិយាយគ្នាសិន។ពេលខ្ញុំនិយាយអោយគេស្ដាប់ ទាំងដែលអ្នកគ្រូព្យាណូនៅក្បែខ្ញុំ តែគេមិនព្រមទទួល ហើយអ្នកគ្រូព្យាណូបាននិយាយថា “បងអូនសុំទោសអូនប្រាប់គាត់អស់ហើយ” ធ្វើអោយខ្ញុំខឹងកាន់តែខ្លាំងនឹងទះកំភ្លៀងគេបន្ថែមទៀតឈាមបែកពេញមាត់ទោះជាយ៉ាងណាគេក៏មិនព្រម​ទទួលកំហុស​ដដែល ចំណែកអ្នកគ្រូបានត្រឹមតែអង្គុយយំ អារម្មណ៍ខ្ញុំកាន់តែខឹង ទើបសុំគេលែងលះតែម្ដង ក្រោយមកខ្ញុំ

ក៏ជូនកូនទៅរៀនដោយខ្លួនឯង ទោះបីគេខលមក មីសេកមកមួយយប់ទល់ភ្លឺក៏ខ្ញុំមិនទទួលទូរស័ព្ទទីបំផុតខ្ញុំក៏ណាត់គេអោយមកផ្ដិតមេដៃលែងលះជាផ្លូវការ គេសុំក្ដីមេត្តានិយាយគ្នាអោយដឹងរឿង តែខ្ញុំមិនព្រមស្ដាប់ព្រោះវាគ្រាន់តែជាពាក្យកុហក់ ទីបំផុតគេក៏ព្រមលែងលះ ដោយមិននិយាយអ្វីសូម្បីតែមួយមាត់ តែទឹកមុខរបស់គេខឹងខ្លាំងណាស់ ច្រើនឆ្នាំកន្លងផុតទៅគេមិនទាក់ទងមកទៀតឡើយ តែឃើញគេវេលុយចូលកុង របស់ខ្ញុំជារាងរាល់ខែដើម្បីចញ្ចឹមកូន ពេលខ្លះខ្ញុំក៏អាណិតគេដែរ តែធ្វើមិចបើគេក្បត់ចិត្តខ្ញុំ។

ក្រោយមកទៀតក៏បានដំណឹងមកថាគេនឹងរៀបការជាមួយអ្នកគ្រូព្យាណូទោះជាខ្ញុំបែកពីគេជាច្រើនឆ្នាំតែខ្ញុំក៏មិនបានមានថ្មីឡើយ ព្រោះអារម្មណ៍មិនចង់មានស្នែហា ថ្ងៃមួយក៏បានសំបុត្រដែលគេផ្ញើមកអោយទៅអញ្ចើញចូលរួមថ្ងៃបង្គលការតែនៅក្នុងសំបុត្រ មានកាសែតសុីឌីមួយ ខ្ញុំហែកសំបុត្រ ការចោលយកតែសុីឌីមកស្ដាប់នឹងក្រដាស់សំបុត្រ ក្នុងសុីឌីនោះមានសម្លេងអ្នកគ្រូព្យាណូបាននិយាយថា” អូនស្រលាញ់បង អូនដឹងថាធ្វើបែបហ្នឹងវាខុស តែថ្ងៃនោះអូនបានយកសោពីកូនប្រុសបងទៅចំលង។

ហើយចូលផ្ទះនឹងដើម្បីរៀបចំផែនការអោយប្រពន្ធបងមកឃើញ ហើយខ្ញុំគ្រាន់តែចង់សាក់ល្បងមើល នឹងគិតថាប្រពន្ធបងច្បាស់ជាជឿរចិត្តបងហើយខ្ញុំជាអ្នកដើរចេញ តែស្មានមិនដល់ថាគេមិនជឿរចិត្តបងទៅវិញ ខ្ញុំសុំទោសណា ព្រោះអូនស្រលាញ់បង” ហើយខ្ញុំយកសំបុត្រមួយទៀតមកអានដែលសរសេដោយប្ដីខ្ញុំ ក្នុងនោះនិយាយថា ” បងចង់ផ្ញើសម្លេងនេះមកអោយអូនតាំងពីដំបូង តែគិតទៅ គិតមក ការជ្រើសមនុស្សដែលស្រលាញ់នឹងទុកចិត្តខ្ញុំ វាប្រសើជាងការជ្រើសមនុស្សដែលមិនទុកចិត្តខ្ញុំឡើយ ខ្ញុំខំធ្វើរឿងល្អៗគ្របយ៉ាងដើម្បីអ្នកតែអ្នកបែជាមើលខ្ញុំក្នុងផ្លូវអាក្រក់ទៅវិញ ដូចឆ្នេះហើយទើបខ្ញុំសម្រេចចិត្តរៀបការជាមួយអ្នកគ្រូព្យាណូដែលស្រលាញ់នឹងទុកចិត្តខ្ញុំ សង្ឃឹមថាអ្នកនឹងមកចូលរួមថ្ងៃមង្គុលការរបស់ខ្ញុំ

ពេលអានសំបុត្រនោះចប់ហើយទឹកភ្នែកខ្ញុំហូរនិយាយមិនចេញ ពេលកូនត្រលប់មកពីរៀនខ្ញុំក៏សួរថាតើអ្នកគ្រូព្យាណូធ្លាបើខ្ចីកូនសោផ្ទះដែឬទេ គេថាធ្លាប់ ក្រោយមកខ្ញុំក៏មិនបានទៅចូលរួមថ្ងៃមង្គលការគេឡើយ បានត្រឹមតែគិតទៅគិតមកថា [ ហេតុអ្វីក៏ខ្ញុំមិនទុកចិត្តមនុស្សដែលនៅក្បែខ្លួនខ្ញុំអស់រយះពេលជាច្រើនឆ្នាំទៅវិញ បែជាជឿរអ្នកគ្រូដែលមិនធ្លាប់ស្គាល់គ្នាសោះ ] ដោយសារតែខ្ញុំមើលពិភពលោកមួយនេះក្នុងផ្លូវអាក្រក់ច្រើនពេកទើបធ្វើអោយបាត់បង់មនុស្សដែលស្រលាញ់ខ្ញុំ ( កាទុកចិត្តគ្នាវាជារឿងសំខាន់បំផុតសម្រាប់ភរិយាស្វាមី បើយើងរស់នៅដោយមិនទុកចិត្តគ្នាថ្ងៃមួយនឹងបែកបាក់គ្នាដូចរឿងរាវរបស់ខ្ញុំចឹង)

Leave a Reply

Your email address will not be published. Required fields are marked *

shares