តើប្ដីៗចូលKTVខុសដែរឬទេ?

ចម្លើយគឺ មិនខុសទេ ផ្ទុយទៅវិញគឺ ពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតួរនាទីជាពលរដ្ឋល្អ -ទី1 គឺគាត់បានជួយដល់ក្រមុំៗរងគ្រោះ និងមេម៉ាយៗទុរគតនៅតាមខារ៉ាអូខេ -ទី2 គាត់បានជួយដល់វិស័យស្រាបៀរជាតិអោយមានការរីកចម្រើន -ទី3 ពេលផឹកដាច់យប់ ប្រពន្ធអត់អោយចូលផ្ទះ គាត់បានជួយដល់វិស័យផ្ទះសំណាក់ និងសណ្ឋាគារអោយមានដំណើរការល្អ -ទី4 ពេលប្រពន្ធដេញចេញពីផ្ទះ គាត់ត្រូវទៅនៅផ្ទះមិត្តភក្រ ដូចនេះគាត់បានចូលរួមកាត់បន្ថយចំណាយក្នុងគ្រួសារ -ទី5 ពេលប្រពន្ធលែងក្បាលចោល គាត់មានឳកាសបញ្ចេញទេពកោសល្យក្នុងការសំពះលន់តួរប្រពន្ធ អង្វរ កប្រពន្ធសុំត្រូវគ្នាវិញ សរុបមក ប្ដីចូលខារ៉ាអូខេគឺមានគុណសម្បត្តិច្រើនណាស់ល្មមយល់ហើយស្រីៗ។

សរុបសេចក្តីមកវិញនេះគ្រាន់តែជាការសរសេរបែបចំអកទៅឲ្យប្តីៗដែលចូលចិត្តចូល KTV ប៉ុនណ្ណោះ ដែលយើងដកស្រងចេញពីបណ្តាញសង្គមហ្វេសប៊ុក។ គ្មានប្រពន្ធណាចង់ឃើញប្តីរបស់ខ្លួនចូល KTV ទៅអោបស្រីផ្សេងនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *