មេស្វាមួយក្បាលស្រែកយំប្រឹងដាស់កូន ធ្វើអោយអ្នកលេងបណ្តាញសង្គមរំជួលចិត្ត ពេលនោះស្រាប់តែកូនរបស់វា…

បរទេស៖ ថ្ងៃនេះផងដែរសារព័ត៌មានបរទេសមួយឈ្មោះថា Dailymail បានចុះផ្សាយសត្វស្វាមួយក្បាលបានស្រែកទ្រហូយំព្យាយាមដាស់កូនតូចរបស់ខ្លួនអោយងើបឡើងវិញដែលមើលទៅគួរអោយរន្ធត់បំផុត ដែលថតបានដោយបុរសម្នាក់ឈ្មោះ Avinash Lodhi នៅទីក្រុង Jabalphur ប្រទេសឥណ្ឌា។

បុរសវ័យ 31 ឆ្នាំខាងលើនេះបាននិយាយថា «រូបភាពមួយនេះវាបានចាក់ទម្លុះបេះដូងខ្ញុំខ្ទេចខ្ទីអស់ហើយ។ ខ្ញុំមានអាជីពជាអ្នកថតរូបប៉ុន្តែខ្ញុំពុំធ្លាប់បានឃើញទិដ្ឋភាពដ៏រន្ធត់បែបនេះពីមុនមកឡើយ»។ លោក Lodhi ថតបាននៅរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា។

ហើយលោកក៏បានបន្ថែមទៀតថាលោកពុំបានដឹងថាមានរឿងអ្វីកើតឡើងចំពោះ​មេហើយនិងកូនស្វាពីរក្បាលនេះឡើយព្រោះរឿងហេតុនេះកើតឡើងលឿនណាស់ តែសំណាងល្អដែរដែលកូនរបស់វាមិនស្លាប់ ហើយបានដឹងខ្លួនឡើងវិញនៅបន្តិចក្រោយមក។ នេះហើយជាទឹកចិត្តរបស់ម្តាយ សូម្បីតែសត្វក៏វាចេះស្រឡាញ់កូនវាដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *