ស្អាតខ្លាំងណាស់! មិនសរសើរមិនបាន នូវស្នាដៃរបស់កូនខ្មែរម្នាក់នេះ ដែលគូររូប សុខ ពិសី ឡើងដូចរូបពិត អ៊ីចឹង ដល់ថ្នាក់ម្ចាស់រូបលាន់មាត់ថា…(មានវីដេអូ)

អ្នកគាំទ្រ ជាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន សុខ ពិសី ដែលជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយខ្លាំងមួយរូប ប្រចាំផលិតកម្ម សាន់ដេ។ បទជាច្រើនរបស់តារារូបស្រស់ម្នាក់នេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ មិនចេះធុញទ្រាន់ និងជិនណាយ មកទល់ពេលនេះ។

បទទាំងនោះមានដូចជាបទ ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

ព្រោះតែការស្រឡាញ់ និងចូលចិត្ត តារារូបនេះ ខ្លាំងពេក គេប្រទះឃើញ កូនខ្មែរម្នាក់ គូររូប សុខ ពិសី ឡើងដូចរូបពិត អ៊ីចឹង ដល់ថ្នាក់ម្ចាស់រូបលាន់មាត់ថា “អរគុណដល់ម្ចាស់គំនូរ ខ្ញុំស្រលាញ់ខ្លាំងណាស់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដែលបង្ហាញការគូររូបតារាម្នាក់នេះ៕

          

Leave a Reply

Your email address will not be published. Required fields are marked *