សូមជួយលោកយាយផង! លោកយាយចាស់ម្នាក់រស់នៅក្នុងកូនខ្ទមតូចមួយ គ្មានទីពឹង គ្មានកូនចៅមើលថែរស់នៅយ៉ាងលំបាកវេទនា
កំពង់ឆ្នាំង ៖ ជីវភាពក្រីក្រ នៅតែជាចំណោតបញ្ហាមួយដែលប្រទេស កម្ពុជានៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាលកំពុងតែស្វះស្វែងក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្ដី ក៏ភាពក្រីក្រនេះ នៅតែបន្តកេីតមាន ជាពិសេសចំពោះមនុស្សចាស់ជរានៅតាមបណ្តាលខេត្ត និងនៅតាមតំបន់ដាច់ស្រយាលជាដេីមនោះ។ជាក់ស្ដែង លោកយាយម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង គាត់ពិតជាកំសត់ខ្លាំងណាស់ ដោយគាត់មិនមានកូនចៅមេីលថែនោះទេ ដោយរស់នៅតែម្នាក់ឯង ពិតជាគួរឲ្យអាណិតខ្លាំងណាស់។ ដោយមេីលឃេីញពីទុក្ខលំបាក និងមានក្តីអាណិតអាសូរជាពន់ពេកនោះ នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ SokLeng Lim បានជូនជាថវិកាបន្តិចបន្តួច និងបានជួយប្រកាសស្វែងរកជំនួយដេីម្បី
ជួយដល់លោកយាយទៀតផង។ជាមួយគ្នានេះដែរ ម្ចាស់គណនីនារីដ៏ស្រស់ស្អាតខាងលើនេះ ក៏មានជាពាក្យពេចន៍រៀបរាប់ដោយមានខ្លឹមសារទាំងស្រុងថា៖«លោកយាយកំសត់ សូមសប្បុរជនទាំងអស់ជួយដល់លោកយាយផង ព្រោះគាត់គ្មានទីពឹងអ្នកណាទេ រស់ក្នុងខ្ទមស្លឹក តែម្នាក់ឯង ឈឺជាយប់ព្រលប់ មិនមានអ្នកមេីលថែ ដូចនេះមានតែម្រាមដៃដប់ប្រណំ ។សូមមេត្តាដោយក្តីអាណិត ដល់លោកយាយ តិចក្តី ច្រេីនក្តី សូមជួយដល់គាត់ផងបងប្អូន គាត់រស់នៅភូមិ ស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សូមបងប្អូនសប្បុរសជនចង់ជួយគាត់ទាក់ទង លេខ 086 689 666 និង ABA 000480703»។ សង្ឃឹមថានឹងមានសប្បុរសជនជាច្រើន នឹងចូលរួមជួយដល់លោកយាយដ៏កំសត់រូបនេះផងចុះ។
ប្រភព៖ហ្វេសប៊ុក