ពិតជាពូកែណាស់! កូនខ្មែរចេះរកនឹកយកពោះវៀនកង់ឡានមកច្នៃជាប្រាសាទអង្គរវត្ត បានយ៉ាងស្រស់ស្អាត

កាលពីកន្លងទៅថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្អូនប្រុសម្នាក់រស់នៅក្នុងភូមិសំរោង ឃុំ លាងដៃ ស្រុកអង្គរ ខេត្តសៀមរាប ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់គ្រប់គ្នា ដោយសារតែស្នាដៃច្នៃប្រឌិតយ៉ាងប៊ិនប្រសព្វយកដីដំបូកលាយជាមួយនឹងផេះសូនរូបអង្គរវត្តបានយ៉ាងអស្ចារ្យ ដែលត្រូវចំណាយពេលវេលាដល់ទៅ១ខែទើបសងរួច។

ឥលូនេះអ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងថ្មីមួយទៀត បន្ទាប់ពីបានឃើញនូវស្នាដៃកូនខ្មែរបច្ចុប្បន្ន មានគំនិតប៉ិនប្រសប់ អាចកែច្នៃធ្វើជារូបអង្គរពីវត្ថុផ្សេងៗ បានគួរឲ្យសរសើរ។ ជាក់ស្ដែង ដូចកាលពីថ្មីៗ​ នេះ មានការចាប់អារម្មណ៍ទៅលើស្នាដៃមួយដែលបានយក ពោះវៀនកង់ឡានមកច្នៃធ្វើជាប្រាសាទអង្គរវត្តបានយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ ម្ចាស់គណនីដែលបង្ហោះរូបនេះមិនបានបញ្ចេញឈ្មោះអ្នកធ្វើទេ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា ប្រាសាទពោះវៀនឡាននេះ ស្ថិតនៅខេត្តបាត់ដំបង។

Leave a Reply

Your email address will not be published. Required fields are marked *