អ្នកក្នុងភូមិចេះតែង្ងល់ថា…ហេតុអី្វបានជាបុរសម្នាក់នេះផឹកទឹកនោមខ្លួនឯង ពេលដឹងការពិតស្ទើរតែកក់ឈាម…

អង់គ្លេស៖ លោក Harry Matadeen វ័យ៣២ឆ្នាំ ជាគ្រូបង្វឹកផ្នែកសុខភាព មកពីទីប្រជុំជន Farnborough បានអះអាងថា រូបគាត់ផ្ទាល់ជាសះស្បើយពីជំងឺបាក់ទឹកចិត្ត និងសុខភាពល្អជាងមុន ចាប់តាំងពីគាត់បានផឹកទឹកនោមរបស់ខ្លួនជារៀងរាល់ថ្ងៃ។

លោក Harry Matadeen បានឲ្យដឹងថា គាត់ចាប់ផ្ដើមអនុវត្តវិធីសាស្ត្រខាងលើនេះ តាំងពី៤ឆ្នាំមុនម៉្លេះ បន្ទាប់ពីបានអានអំពីអត្ថប្រយោជន៍នៃទឹកនោម។ ក្នុងមួយថ្ងៃ គាត់បានផឹកទឹកនោមចំនួន២០០មីលីលីត្រ ដែលផ្អាប់ទុកពី២សប្ដាហ៍ទៅដល់១ខែ និងលាយជាមួយនឹងទឹកនោមថ្មី។ ជារៀងរាល់ព្រឹក គាត់តែងតែយកទឹកនោម មកលុបលាងមុខ និងមាស្សាថ្មមៗ ដោយអះអាងថា វាជួយឲ្យគាត់ក្មេងជាងវ័យ រហូតដល់មានមនុស្សមួយចំនួន មិនជឿថាគាត់ស្ថិតក្នុងវ័យ៣២ឆ្នាំឡើយ។ គាត់យល់ស្របថាដំបូងឡើយ វាមានរសជាតិពិបាកនឹងទទួលយក ប៉ុន្ដែយូរៗទៅ គាត់ពិតជាចូលចិត្តខ្លាំងណាស់។

យ៉ាងណាមិញ លោក Harry ក៏បានបង្កើតនូវសៀវភៅចំនួនពីរក្បាលដែលស្ដីពីអត្ថប្រយោជន៍នៃទឹកនោម គោលបំណងចង់ឲ្យអ្នកអាន បើកចិត្តទទួលយកនូវការព្យាបាលដោយទឹកនោម ជំនួសពីការប្រើប្រាស់ថ្នាំពេទ្យ។

គួរឲ្យដឹងដែរថា ទឹកនោមមានជាតិទឹកប្រមាណ៩៥ភាគរយ ចំណែក៥ភាគរយទៀត មានសារធាតុចិញ្ចឹមដូចជា កាល់ស្យូមនិងដែក៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *

shares