ញាក់សាច់!! ក្មេងប្រុសអាយុទើប ១០ ឆ្នាំសោះ ត្រូវមិត្តស្រីអះអាងថាបានធ្វើឲ្យនាងមានផ្ទៃពោះ (មានវីដេអូ)
រុស្ស៊ី៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្មេងស្រីអាយុ១៣ ឆ្នាំម្នាក់បានឡើងបកស្រាយក្នុងកម្មវិធីទូរទស្សន៍មួយថា នាងមានផ្ទៃពោះជាមួយ មិត្តប្រុសរបស់នាងអាយុ ១០ ឆ្នាំ។
កាលពីពេលថ្មីៗនេះ ក្មេងប្រុសស្រី ២ នាក់ Darya និង Ivan ដែលពួកគេទាំងពីរជាសង្សានឹងគ្នា បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍របស់រុស្ស៊ី « On Air Live » បន្ទាប់ពីទទួលបានការអនុញ្ញាតពីឪពុកម្ដាយរបស់គេទាំងសងខាង ដើម្បីបកស្រាយរាល់ចម្ងល់របស់មហាជន ជុំវិញករណីរបស់ពួកគេទាំងពីរ។ ក្នុងនោះដែរក្មេងស្រីអាយុ ១៣ ឆ្នាំ Darya បានអះអាងថានាងមិនធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយក្មេងប្រុសដ៏ទៃទេក្រៅពី អាវ៉ាន ដែលជាមិត្តប្រុស។ យោងតាមការបកស្រាយរបស់ Darya នេះដែរ ត្រូវបានអ្នកចិត្តវិទ្យាម្នាក់ជឿថា Ivan ពិតជាឪពុករបស់ក្មេងពិតប្រាកដមែន។ ទន្ទឹងនឹងនេះ ក៏មានអ្នកជំនាញផ្សេងទៀតបានបង្ហាញភស្ដុតាងថា Ivan គេមានវ័យក្មេង ដូច្នេះគេមិនមានលទ្ធភាពបង្កកំណើតបានទេ។
លោកវេជ្ជបណ្ឌិត Evgeny Grekov អ្នកជំនាញផ្នែកសុខភាពបន្តពូជបុរសបានមានប្រសាសន៍ថា៖
បើយោងតាមការពិនិត្យយ៉ាងជាក់លាក់ចំនួន ៣ ដង។ យើងប្រាកដថា Ivan មិនមានកោសិកាមេជីវិតឈ្មោលនោះទេ ព្រោះវ័យរបស់គេនៅក្មេងពេក។
Ivan និង Darya
បើទោះបីជាលោក Evgeny Grekov បានអះអាងយ៉ាងនេះក្ដី ក៏ក្មេងប្រុសស្រីទាំងពីររួមទាំងឪពុកម្ដាយរបស់ពួកគេ នៅតែយល់ថា ក្មេងប្រុសវ័យ ១០ ឆ្នាំរូបនេះពិតឪពុករបស់ក្មេង ព្រោះពួកគេទាំងពីរបានរួមរ័កម្ដង នៅឯផ្ទះរបស់ Ivan។
ទន្ទឹមនឹងនេះដែរ Darya បានសារភាពថា រឿងរ៉ាវដែលកើតឡើង វាជាគំនិតរបស់ Ivan ប៉ុន្តែនាងមិនប្រកាន់គេទេ ព្រោះគិតថាគេនៅក្មេងនឹងមិនមានរឿងបែបនេះកើតឡើងឡើយ តែពេលនេះខុសពីការគិតរបស់នាង។
យ៉ាងណាមិញម្ដាយរបស់ Ivan អ្នកស្រី Galina បានលើកឡើងដែរថា៖
ខ្ញុំជឿលើកូនប្រុសរបស់ខ្ញុំ ថាគេពិតជាឪពុក ។ ខ្ញុំយល់ថា Ivan ខ្លួនឯងក៏ប្រហែលជាមិនដឹងថាមានអ្វីកើតឡើងនោះទេ ព្រោះគាត់គ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ។
រឿងរ៉ាវជ្រាបច្បាស់យ៉ាងណានោះ គេនៅមិនទាន់ប្រាកដនៅឡើយទេ ដោយរងចាំការពិនិត្យ DNA ជាមុនសិនទើបអាចបញ្ជាក់ថានរណាជាឪពុករបស់កូនក្នុងផ្ទៃ៕
មានវីដេអូខាងក្រោម៖
ប្រភព៖khmerload