ត្រេកអរខ្លាំងណាស់!!! រថយន្ដក្រុងសាធារណៈ៨០គ្រឿងទៀតហើយ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនសាលារាជធានីភ្នំពេញ

(ភ្នំពេញ)៖ រថយន្ដក្រុងសាធារណៈ ចំនួន៨០គ្រឿងទៀតហើយ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។


ពិធីប្រគល់ និងទទួល រួមជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្ដក្រុង នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។


សូមជម្រាបថា បច្ចុប្បន្នមានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់ ទៅ៣ម៉ឺននាក់ ក្នុង១ថ្ងៃ ហើយរថយន្តក្រុងសាធារណៈ ចំនួន២៣៥គ្រឿង ដែលចរាចរណ៍លើផ្លូវសំខាន់ៗ ចំនួន១៣ខ្សែ៕


ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *