ញាក់​សាច់ទ្រើត! ពេល​ដឹង​ចំនួន​លុយ ដែល Ronaldo ​ឱ្យ​គូ​ដណ្ដឹង​ចាយ​១​ខែ​ៗ

សារព័ត៌មាន The Sun បាន​រាយការណ៍​ថា កំពូលកីឡាករព័រទុយហ្កាល់ Cristiano Ronaldo បាន​​ឲ្យ​ប្រាក់ ៨ម៉ឺនផោន ក្នុងមួយខែ ជារៀងរាល់​ខែ​ ដល់​គូដណ្តឹង​របស់ខ្លួន នាង Georgina Rodriguez ដើម្បីឲ្យនា​ង​ចាយ​លេង តុប​តែងខ្លួនឲ្យ​ហ៊ឺហា តាមតែនាងត្រូវការ។

រឿងនេះ មិន​គួរឲ្យ​ចម្លែក​នោះទេ ព្រោះថា​ Ronaldo អាចរកបាន​ចំណូលដល់ទៅ ២៨លានផោន​ក្នុងមួយឆ្នាំ ដែល​ធ្វើឲ្យជីវិត​របស់គេ ហ៊ឺហារ ស៊ីវិល័យ​គ្រប់បែបយ៉ាង។ ដូច្នេះ សម្រាប់​នាង Rodriguez ដែលជាម្តាយ​របស់​កូន​ស្រី Ronaldo គឺនាង Alana Martiana ក៏ត្រូវ​តែមានជីវិត​រស់នៅ ដែល​មើល​ទៅគួរឲ្យ​ស្ត្រីទាំងពួង​ច្រណែនផងដែរ។

ម្យ៉ាងទៀត Ronaldo ក៏មិនខ្លាច ក្នុងការចំណាយប្រាក់ជាច្រើន ដើម្បីបង្ហាញពីភាពហ៊ឺហាររបស់គាត់ដល់មហាជន​ផងដែរ។ ការ​មិន​ខ្លាចនឹងសម្ញែញសម្ភារៈនិយមនេះ ក៏ព្រោះតែ Ronaldo អាចរក​បាន​ចំណូល​ចេញពីញើសឈាម​របស់គាត់ផ្ទាល់តែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្ននាង Georgina Rodriguez កំពុងរស់នៅក្នុងទីក្រុង Turin ជាមួយ​ម្តាយ​ Ronaldo និង Ronaldo ព្រមទាំងកូនៗ របស់ពួកគេ ដែល​នាងមានកូនស្រីបង្កើត​ម្នាក់ និង​កូន ៣នាក់ទៀត របស់ Ronaldo មានដូចជា​កូន​ភ្លោះ​ Eva និង Mateo និង Cristiano Jr។

ក្រៅពីនៅថែទាំ​កូនៗរបស់ Ronaldo នាង Georgina វ័យ ២៦​ឆ្នាំ ក៏អាច​រក​ចំណូលបានរាល់​ខែ ប្រមាណ ៦ ៦០០ផោន ពីការ​បង្ហោះ​រូបភាពលើ Instagram របស់នាង ដែលមាន​អ្នក​ Follow ជាង ១៦.៥លាននាក់៕

 

 

ប្រភព៖foxsports.com.kh

Leave a Reply

Your email address will not be published. Required fields are marked *