បៀបបណ្តុះសណ្តែកក្នុងដបងាយស្រួលឆាប់បានញ៉ាំមិនបារម្ភខ្លាចប៉ះបន្លែគីមី
បៀបបណ្តុះសណ្តែកក្នុងដបងាយស្រួលឆាប់បានញ៉ាំមិនបារម្ភខ្លាចប៉ះបន្លែគីមី
– សណ្តែកបាយយកមកលាងទឹកអោយស្អាត
– រួចទ្រាំទឹកក្តៅក្នុងកំដៅ45c.ទុករយៈពេល១ម៉ោង
– ស្រង់មកដាក់ចូលក្នុងដប ដោយកាត់ដបដូចរូបភាព
– ដាក់ផ្ដេកដប យកកន្សែងមករុំដបអោយជិត កាន់តែហប់កាន់តែល្អ ១ថ្ងៃអោយទឹក៣ដង ,រយៈពេល៣យប់បានសណ្តែកញាំហើយ!
– សណ្តែក0,5kgបានផល1.2kg
រាល់សណ្តែកទាំងអស់ត្រូវបានគេទទួលស្គាល់ថាជាអាហារដែលមានសារសំខាន់ ពីព្រោះសណ្តែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន។ សណ្តែកគឺបានចាត់ចូលជាអាហារដែលល្អចំពោះសុខភាពផងដែរ ព្រោះវាស្ថិតនៅក្នុងប្រភេទក្រុមបន្លែ, ក្រុមសាច់ និងក្រុមសណ្តែក។ ហេតុផលមួយថា ហេតុអី្វក៏សណ្តែកនឹងជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺថាសណ្តែកមានទាំងសារជាតិសរសៃរលាយ និងសារជាតិសរសៃមិនរលាយ។ សណ្តែកទាំងអស់មានផ្ទុកនូវសារជាតិសរសៃនៃបន្លែមួយចំនួន។
សណ្តែកគ្មានជាតិកូឡេស្តេរ៉ូល អាចជួយបង្ការរោគខ្វះឈាម ពីព្រោះវាសម្បូរទៅដោយវីតាមីន និងជាតិខនិជ ជាពិសេសជាតិដែក។ សណ្តែកមានប្រយោជន៍ខ្លាំងណាស់ក្នុងដំណើរភាំង ឬក៏ស្រឡាំងកាំង ដោយសារសណ្តែកមួយពែងកន្លះមានផ្ទុកកាបូអ៊ីដ្រាតពី១៥ទៅ២០ក្រាម និង៨ក្រាមនៃជាតិសរសៃ។
សម្រាប់មនុស្សដែលចង់ធ្វើឲ្យសាច់ដុំ និងរាងកាយរបស់ពួកគេមាំមួននោះ ត្រូវបានផ្តល់យោបល់ថា គួរតែទទួលទានសណ្តែក ព្រោះសណ្តែកមានផ្ទុកនូវប្រូតេអ៊ីនយ៉ាងហោចណាស់ក៏២០% ហើយនឹងកាបូអ៊ីដ្រាតខ្ពស់។
ការសិក្សាបានបង្ហាញថា សណ្តែកគ្រប់ប្រភេទទាំងអស់អាចជួយឲ្យសេរ៉ូម(serum)កូឡេស្តេរ៉ូល និងកម្រិតទ្រីងលីសឺរីត(triglyceride)នៅក្នុងខ្លួនទាប ពីព្រោះសណ្តែកមានផ្ទុកសារជាតិខ្លាញ់ពី២-៣%ប៉ុណ្ណោះ។
សណ្តែកគឺល្អប្រសើរចំពោះការការពារ និងព្យាបាលរោគទឹកនោមផ្អែម ហើយមានតិចនូវ glycemic index (អត្រាកើនឡើងស្ករក្នុងឈាម) និងផ្តល់នូវការទ្រទ្រង់ថាមពល ខណៈពេលដែលមានការយឹតយ៉ាវក្នុងការបញ្ចេញទៅក្នុងបង្ហូរឈាម។
ប្រភព៖pressnews