តើខ្មាស់គេទេ ដែលមានមិត្តភក្ត័មិនមែនជាអ្នកមាន បងប្រុសម្នាក់​មានគេ CALL មកនិយាយថា អញអស់លុយចាយហើយ ឲ្យអញសុំខ្ចីលុយចាយខ្លះមក ស្រាប់តែគាត់ធ្វើរឿងមួយនេះភ្លាម ធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង

ចង់រាប់អានមិត្តមិនមែនជារឿងដែលពិបាកនោះទេ​ ប៉ុន្តែចង់រាប់អានមិត្តភក្តិដែលល្អ ចេះស្រលាញ់យល់ពីទុក្ខធុរៈគ្នាទើបជារឿងពិបាក។ បើអ្នកមាន​មិត្តភ័ក្ដិ​ដែលចាំជួយលើកទឹកចិត្ត និងដាស់តឿនអ្នកគ្រប់កាលៈទេសៈ​ មិនថាអ្នកកំពុងតែធ្វើអ្វី រឺគិតអ្វី ពួកគេនោះហើយគឺជាមិត្តដ៏ល្អ​ និងស្មោះ​ត្រង់​ដែលអ្នកត្រូវថែរក្សា។

ដោយ​ឡែក​ មានការ​ចាប់​អារម្មណ៍​ និង​កោតសរសើរ​ជាខ្លាំង​ពី​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ចំពោះទឹកចិត្ត​រាប់អាន​មិត្តភ័ក្ដិ​​ក្នុង​គ្រា​លំបាក​របស់​បងប្រុស​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ “លោក​ ជឹម សុជា​“ ដែលកាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បាន​បង្ហោះ​នូវរូបភាព​ប៉ុន្មាន​សន្លឹក​ អមជាមួយខ្លឹមសារ​រៀបរាប់​ថា៖«មានគេ ម្នាក់ Call មកខ្ញុំហើយនិយាយថា អញអស់លុយចាយហើយ ឲ្យអញសុំខ្ចីលុយចាយខ្លះមក ព្រោះការងារអត់សូវមានធ្វើ (លើកឥវ៉ាន់)។ ខ្ញុំសួរថា : បងនណាគេ?​ គាត់ : អញ,​ ខ្ញុំ : អញណា? គាត់ : អញអាត្រង (ឈ្មោះគាត់) ។

តាមពិតគាត់ពួកម៉ាកខ្ញុំសោះ យើងធំឡើងជាមួយគ្នា យើងខានជួបគ្នាជាង ១០ឆ្នាំហើយ ធ្លាប់មើលក្របី និងដើរដាក់បង្កៃតាមស្រែជាមួយគ្នានៅតូចៗ តិចទៀតហៅគាត់មកធ្វើការនៅហាងអង្ករ ជាមួយខ្ញុំ។ តើខ្មាស់គេទេ ដែលមានមិត្តភក្ត័មិនមែនជាអ្នកមាន? ចំណែកខ្ញុំជាកូនអ្នកក្រម្នាក់ដែរ ឥឡូវនៅតែជាកូនអ្នកក្រដែរ​ ព្រោះឪពុកម្តាយខ្ញុំ ជាកសិករ»។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *