សូម​ចូល​រួម​រំលែក​ទុក្ខ​ផង ​​វិចិត្រករ​កូនខ្មែរ​ដ៏មានស្នាដៃ​ និងជាម្ចាស់​ហាង​គំនូរ​វិចិត្រករខ្មែរ​ បានរៀបរាប់ទាំង​ទឹកភ្នែក​ពី​ទុក្ខ​សោក​របស់​ខ្លួន​ បន្ទាប់​ពី​បងស្រី​បានស្លា​ ប់​បាត់​បង់​ជីវិត​ដោយសារ​តែ

យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Artist Cambodia ដែលរូបលោកគឺ​ជា​វិចិត្រករ​កូនខ្មែរ​ដ៏មានស្នាដៃ​ និងជាម្ចាស់​ហាង​គំនូរ​វិចិត្រករខ្មែរ​ក្នុង​ខេត្ត​សៀមរាប​ នៅ​ល្ងាច​នាថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០២០​ នេះ​ បាន​មានការ​រៀប​រាប់​ទាំង​ទឹកភ្នែក​ទៅកាន់​មហាជន​​ ខណៈដែល​បងស្រី​ជាទី​ស្រលាញ់​របស់​ខ្លួន​បាន​ស្លា​ ប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយខាងក្រោមនេះគឺជា​ខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​ដូច​តទៅ​៖

«អ្នកដែលបើកឡានលឿន ហើយបត់មិនស៉េញ៉ូ សេញ៉ូភ្លាមបត់ភ្លែត តើអ្នកមានបានគិតដល់ជីវិតអ្នកជិះម៉ូតូ ឬជីវិតអ្នកដទៃទេ? ឬក៏អ្នកអាងថាមានឡាន ទោះបីមានបញ្ហាក៏ខូចត្រឹមឡាន មិនគ្រោះថ្នាក់ដល់ខ្លួនអ្នក? ដូចនេះហើយទើបអ្នកបើកមិនគិតដល់អ្នកដទៃអញ្ចឹងឬ? ទឹកភ្នែកដែលហូរស្រក់រាប់លានដំណក់រមាលធ្លាក់មកដោយមិនដឹងខ្លួន ហូរមិនឈរឈប់មិនថាយប់ឬថ្ងៃ ព្រោះខ្ញុំបានបាត់បង់ស្ទើរតែគ្រប់យ៉ាង ដែលខ្ញុំមិនអាចទទួលយកបានភ្លាមៗ ពេលខ្លះស្ទើរតែមិនចង់រស់នៅទេនៅពេលដែលជីវិតជួបទុក្ខខ្លាំងពេក ដឹងហើយថាជីវិតជាទុក្ខគឺពិតជាមិនអាចគេចវេស នឹងជៀសផុតបានឡើយ ក៏ប៉ុន្តែនៅតែទទួលយកមិនបានទេ ធម្មជាតិនេះពិតជាសាហាវព្រៃផ្សៃណាស់ ។

ខ្ញុំសែនឈឺចាប់ខ្លោចផ្សារណាស់ចំពោះរឿងរ៉ាវដែលកើតឡើងចំពោះជីវិតនេះណាស់ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ពិបាកស្ទើរតែស្ទះទ្រូងធ្លាយទៅហើយ មិនមែនមានតែរឿងប៉ុននេះទេ នៅមានទុក្ខផ្សេងទៀតដែលកើតឡើងចំពោះខ្ញុំដែលធ្វើអោយទឹកភ្នែកខ្ញុំស្រក់មិនឈប់ឈរ ខ្ញុំជាមនុស្សស្មោះត្រង់នឹងគេណាស់ ស្មោះរហូតដល់គេធ្វើបាបចិត្តខ្ញុំ គេធុញទ្រាន់ខ្ញុំ តែខ្ញុំមិនដែលសូម្បីតែគិតថាមានចិត្តងាករេ រឺក្បត់គេឡើយ

តែភាពស្មោះត្រង់របស់ខ្ញុំបែរជាប្រែក្លាយទៅជាភាពល្ងង់ខ្លៅសំរាប់គេទៅវិញ ភាពស្មោះត្រង់របស់ខ្ញុំ នឹងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើវាគ្មានតំលៃអោយគេមើលឃើញទេ ខ្ញុំសសេរបណ្តើរទឹកភ្នែកខ្ញុំហូររមាលធ្លាក់ចុះមកបណ្តើរ មិនដឹងជានិយាយប្រាប់អ្នកណាទេ​ ព្រោះរឿងខ្លះមិនអាចបកស្រាយអោយគេឯងដឹងលឺបាន ព្រោះវាពិតជាគួរអោយខ្មាស់គេណាស់ ស្រណោះខ្លួនណាស់ អាណិតខ្លួនណាស់ នឹកឡើងខ្មាស់ខ្លួនចង់ពួនអោយក្ស័យ លាភពផែនដីទើបផុតវិបត្តិ។

ខ្ញុំពិបាកចិត្តខ្លាំងណាស់​ តែខ្ញុំជាមនុស្សចូលចិត្តធ្វើអោយគេសប្បាយដែលតាមពិតទៅជីវិតខ្ញុំនេះជួបរឿងលំបាកខ្លាំងស្ទើរតែមិនចង់រស់នៅទេ ខ្ញុំមិនដឹងជានិយាយយ៉ាងមិចអោយដឹងនូវទុក្ខសោកដែលកើតឡើងមកលើរូបខ្ញុំអោយបងប្អូនបានយល់នោះទេ។ ខ្ញុំសុំនៅម្នាក់ឯងមួយរយៈសិនហើយ ពេលបានស្បើយខ្ញុំនឹងវិលវិញ ។​ ចុងបញ្ច​ប់​ ខ្ញុំសូមអោយបងស្រីទៅអោយបានសុខ បងទៅបានសុខហើយ បើមានជាតិក្រោយសូមកុំអោយបងអភ័ព្វដូចជាតិនេះទៀត ហើយក៏សូមអោយបងប្រុស នឹងក្មួយសំលាញ់ចិត្តដែលរងរបួសធ្ងន់ធ្ងរឆាប់ជាសះស្បើយឆាប់ៗផង»។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *