សូមចូលរួមរំលែកទុក្ខផង តារាសម្តែង ពីង រ៉ូហ្សា បានទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ
ដំណឹងដ៏សែនក្រៀមក្រំមួយ បានកើតឡើង នាខណៈពេលមុននេះប៉ុន្មានម៉ោង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយតារាសម្ដែង កញ្ញា ពីង រ៉ូហ្សា បានស្លា ប់ បាត់បង់ជីវិត ព្រោះតែមិនអាចតស៊ូ និងជំងឺដ៏ កាចសា ហាវ ដែលធ្វើឲ្យកញ្ញាត្រូវទទួលមរណភាពទាំងវ័យក្មេងបែបនេះ។
ទន្ទឹមនឹងនេះដែរ ចំពោះដំណឹងមរណភាពរបស់ កញ្ញា ពីង រ៉ូហ្សា បានធ្វើឲ្យមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពីទទួលដំណឹងនេះភ្លាម គឺមានការអាណិតអាសូរជាពន់ពេក មិនគួរណាមនុស្សល្អ បែរជាត្រូវចាក់ចោលក្រុមគ្រួសារ ទាំងអាយុខ្លីបែបនេះសោះឡើយ។
ក្នុងនោះដែរ បើតាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រាប់ឱ្យដឹងពីមូលហេតុ នៃការស្លា ប់ របស់កញ្ញា ពីង រ៉ូហ្សា អោយមហាជនបានដឹងថា៖”ប្អូនស្រី Ping Roza បានទទួលមរណភាព កាលពីព្រឹកមិញវេលាម៉ោង ៧៖៣០នាទី ដោយជំងឺខូចតំរងនោម, ថ្លើម និងផ្នែកប្រព័ន្ធប្រសាទ ធ្ងន់ធ្ងរ។ សូមបងប្អូនមិត្តភ័ក្ត្រ សិល្បករសិល្បការីទាំងអស់ អញ្ជើញចូលរួមរំលែកទុក្ខ ស ព របស់គាត់ផងទីតាំងតម្កល់ ស ព នៅវត្តពោធ៌ចិនតុង ដេីម្បីរង់ចាំការបូជាល្ងាចនេះ”។