លោកពូពិការម្នាក់ ជាអ្នករត់ PassApp បានជ្រុះកាបូបលុយ ត្រូវបានលោកពូម្នាក់ទៀត ជិះម៉ូតូមករើសយកកាបូបទៅបាត់ បើពូបានឃើញជួយយកកាបូបមកឲ្យវិញផង

ករណីបាត់កាបូបលុយ គឺតែងតែកេីតមានឡេីងជារឿយៗនិង​ធ្វើ​ការ​ផ្សព្វផ្សាយប្រកាស​ស្វែងរក​នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកមួយចំនួនបានជ្រុះបាត់ នៅតាមដងវិថី នៅពេលដែលគាត់កំពុងធ្វើចរាចរណ៏តាមដងផ្លូវ ក៏ដូចជាច្រឡំទុកដាក់ប្រាប់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀត ហើយក៏ភ្លេចថាខ្លួនទុកនៅទីណា រួចក៏មានអ្នកដទៃមកពីក្រោយរេីសបានតែម្ដង។

ដោយ​ឡែក​ កាលពី​រសៀល​ថ្ងៃ​មិញនេះ​ ថ្ងៃ​ទី០១​ ខែ​ឧសភា​ ឆ្នាំ​២០២០​​ លោកពូ​ពិការ​ជើង​ម្នាក់ដែលគាត់ជា​អ្នក​រត់​ PassApp បាន​ជ្រុះ​បាត់​កា​បូបលុយនៅតាម​ផ្លូវ​ រួចក៏មានលោកពូម្នាក់ទៀតបាន​ជិះម៉ូតូមកប្រទះឃេីញ​ក៏រេីសយកទៅបាត់តែម្តង។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Seaklorng Tang​ បាន​បង្ហោះ​ពីទិដ្ឋភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ និងបាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«ជួយស៊ែរផងអ្នកទាំងអស់គ្នា ពូរត់ PassApp ពិការជើងម្នាក់បានជ្រុះកាបូបលុយរបស់គាត់ មានលុយប្រហែលជាង១០០០០០រៀល មានប័ណ្តបើកបរ និងកាតសម្គាល់ផ្សេងៗទៀត បើពូបានឃើញវីដេអូនេះ ឬមានអ្នកស្គាល់ពូម៉ូតូដែលរើសកាបូបនោះ ជួយប្រាប់គាត់ អោយយកមកវិញផង
យកមកផ្ទះខ្ញុំ (ប៉េងលីម លក់គ្រឿងឡាន សួង 012 533232 / 068 310310) ឬទាក់ទងលេខម្ចាស់កាបូបផ្ទាល់ 0977475829។ 01 ឧសភា 2020 ត្បូងឃ្មុំ ក្រុងសួង»។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *