អាណិតលោកតាណាស់ ព្រោះតែជិវភាពក្រីក្រ លោកតាព្រះជន្ម៨៩ឆ្នាំ តស៊ូដេីររេីសសំបកកំប៉ុង ដើម្បីដូរបាយហូប
យោងតាមរយៈគណនី ហ្វេសប៊ុក បងប្រុសម្នាក់ ដែលបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ អំពើទិដ្ឋភាពលោក តា ម្នាក់ ដើររើសកំប៉ុងអេតចាយ តាមបណ្ដាយផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដើម្បីបានថវិកាបន្ដិចបន្ដួច យកមកចិញ្ចឹមជីវិត ដែលមហាជនឃើញហើយពិតជាអាណិតអាសូរលោក តា ជាពន់ពេក។
ក្នុងនោះដែរ បុរសខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ម៉ៃ សុក្រ វិសាល បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះ ខ្ញុំបានយកអីវ៉ាន់អោយភ្ញៀវនៅ ម្តុំឫស្សីកែវ ក៏បានជួបលោក តា ម្នាក់ ដេីររើសសំបកកំប៉ុង ជាមួយនឹងកង់ចាស់មួយរបស់គាត់ តែពេលនោះ សំបកកំប៉ុងដែលគាត់រើស ក៏បានធ្លាក់ជ្រុះ ពីកង់របស់គាត់ ហេីយខ្ញុំក៏បានឈប់ម៉ូតូ ទៅជួយរេីស លោក តា ពេលនោះខ្ញុំ ក៏បានសួរគាត់៖
ខ្ញុំ៖ លោក តា អញ្ចេីញមកពីណា ចាំចៅជួយ។ លោក តា៖ អរគុណចៅ តា ដេីររេីសសំបកកំប៉ុងនៅជិតហ្នឹង។ ខ្ញុំ៖ អត់ទោស លោកតា តេីលោកតាព្រះជន្មប៉ុន្មានហេីយ? លោកតា៖ តា ៨៩ឆ្នាំហេីយ។ ហេីយខ្ញុំក៏មិនសួរលោកបាន ច្រេីនទៀតដែល តែលោកតា ក៏បានសួរខ្ញុំវិញ ទាំងទឹកមុខគាត់រីករាយ តែខ្ញុំបែរជាអួលដេីម ក ទៅវិញ។
លោក តា៖ ចៅនៅម្តុំហ្នឹង ដែលមែនទេ? ខ្ញុំ៖ អត់ទេលោកតា ចៅដឹងអីវ៉ាន់អោយគេជិតហ្នឹង។ លោកតា៖ ហេីយ ចៅញ៊ាំបាយឬនៅ? ញ៊ាំបាយនៅទីណា ហេីយធ្វេីការនៅទីណា? ខ្ញុំ៖ ចៅធ្វេីនៅស្ទឹងមានជ័យ ចៅដឹកអីវ៉ាន់អោយភ្ញៀវ ដល់ទីណា បាយនៅហ្នឹង អត់អីទេលោក តា។ លោក តា៖ អរ ខំទៅចៅ តាចាស់ហេីយ ធ្វេីអីមិនកេីតទេ មានតែរេីសកំប៉ុងដូរបាយហូប ហេីយអ្នកជិតខាងអោយបាយហូប។ អាណិតលោកតាណាស់ ហេីយខ្ញុំមានប្រាក់បន្តិចបន្ដួច ជូន គាត់”។
សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖ khmerosja