កញ្ញា មាន សូនីតា ទៅដល់វត្តភ្លាម ស្រាប់តែរំជួលចិត្ត ព្រោះឃើញ ព្រះសង្ឃ ឆុងមីកញ្ចប់ ១អង្គ ១កញ្ចប់ ហួសពីអាណិត

តាមរយះហ្វេសប៊ុករបស់ កញ្ញា មាន សូនីតា នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ បានរៀបរាប់បញ្ជាក់បន្ថែមថា៖

“ម្សិលមិញរៀនសូត្របានច្រើន ចេញពីរឿងតូចតាច និងសាមញ្ញបំផុត នៅពេលយើងរៀបចំគម្រោងការណ៍មួយតែហើយយើងមិនបានវិភាគអោយច្បាស់លាស់ តាមគម្រោងការណ៏នោះ យើងនឹងឃើញមានរឿងល្អ និងរឿងមិនល្អ កើតឡើងរឿងទន្ទឹមគ្នា…ផ្លូវស្ទះ , អត់ស្គាល់វត្ត , ជិះដើររកវត្ត, វត្តនៅខេត្ត, តាមផ្លូវគេធ្វើតាំងពីភ្នំពេញដល់ខេត្ត ជិះមិនបានលឿន

១- ប៊ិះហួសចង្ហាន់លោក
២- ពេលទៅដល់ភ្លាមឃើញលោកឆុងមីកញ្ចប់ ១អង្គម្នាក់ ឃើញហើយចង់ស្រក់ទឹកភ្នែក ស្រុតថ្លើមដល់ដី រដូវការ covid នេះ គ្មានចំណុះជើងវត្តដាក់វេនទេ ហើយលោកក៏មិនសូវមានចង្ហាន់គ្រប់គ្រាន់ដែរ អាចចូលបុណ្យដោយផ្ទាល់ជាមួយលោកបាន ។ ” សុផា និទ ” វត្តទួលមេត្រី ខេត្តកំពង់ឆ្នាំង 012563601″។

Leave a Reply

Your email address will not be published. Required fields are marked *