ភ្ញាក់ផ្អើលពេលដឹងថា! ទឹកស្រុសស្លាបព្រាជាឃាតករលាក់មុខ ព្រោះវាអាច…

បច្ចុប្បន្ននេះគេសង្កេតឃើញថា នៅតាមទីកន្លែងលក់ ម្ហូបអាហារនានា ជាពិសេសអាហារ ស្រស់​ស្រូប ពេល ព្រឹកគេតែងតែឃើញមាន កែវដាក់ទឹកក្ដៅសម្រាប់ឱ្យភ្ញៀវ ចូលបរិភោគបាន ស្រុសស្លាបព្រា ដោយ​សង្ឃឹម​ថា នឹង បានសម្លាប់មេរោគ ដែលនៅជាប់ នឹងស្លាបព្រា សម ឬចង្កឹះ ។
ក៏ប៉ុន្ដែទោះបីជា យ៉ាងណាក្ដីអ្នក ទទួលទានមិនគួរឆាប់ ស្លាប់ចិត្ដជឿជាក់ ទៅ​លើ​វិធី​នេះ​ពេក​ដែរ ព្រោះប្រសិនបើពុំមានការ ផ្លាស់ប្ដូរកែវស្រុសទឹករៀងរាល់ ម៉ោងទេនោះ ទឹក​នៅ​ក្នុង​កែវ​នោះ ក៏អាចក្លាយទៅ ជាប្រភពមួយប្រមូល ផ្ដុំនូវ​មេរោគ​សព្វ​សារ​ពើបានដែរ ។
អាក្រក់ជាងនេះទៅទៀតប្រសិនបើកែវទឹក ដែលគេប្រើសម្រាប់ ស្រុសនោះមិនបាន ដាំ​ឱ្យ​ពុះ​ដល់​កំណត់ ដែលអាចសម្លាប់មេរោគ បានវាកាន់តែ ជះផលអាក្រក់ថែមទៀត ។

ដូច្នេះរាល់ពេលមុននឹង លោកអ្នកនាំយក ស្លាបព្រាសម ឬចង្កឹះ ទៅស្រុស គួរសង្កេតមើលថា ទឹកនោះក្ដៅដែរ ឬអត់ ? ចំណែករយៈពេលស្រុស ក៏ទាមទារឱ្យមានរយៈពេល មួយ​ស្របក់​ផង​ដែរ ។ ទោះបីយ៉ាង ណាក៏ ដោយមធ្យោបាយដែលល្អ បំផុត ហាមមើលស្រាល ទៅលើ ចំណុច​​តូចៗខាងលើនេះ ធ្វើបែបនេះដើម្បីការពារសុខភាពជីវិត របស់អ្នក៕

Leave a Reply

Your email address will not be published. Required fields are marked *