នោះមានរឿងអី លោក​ សៅ​ ឧត្ដម​ បានតុបតែ​ង​ខ្លួន​ជាមនុស្ស​ស្រី​បែប​កូន​ក្រមុំ​ ធ្វើឲ្យហ្វេនៗនាំគ្នាបេីកភ្នែក​ធំៗ​ និងភ្ញាក់ផ្អើលជាខ្លាំង

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នូវបុរសសង្ហារសម្បុរ​ ស្រអែម ញញឹមស្រស់ លោក​ សៅ​ ឧត្ដម​ ដែលត្រូវជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ និងជាតារាចម្រៀង Original Song ម្ចាស់បទ “សុំទោស” ដោយមួយ​រយៈពេល​មកនេះ​ តារា​រូប​នេះ​ទទួលបានការគាំទ្រក៏ដូចជាប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រេីន។

ដោយឡែក​ កាលពី​ថ្មីៗ​នេះ​ តារា​ចម្រៀង​ សៅ​ ឧត្ដម​ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បាន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ បន្ទាប់​ពី​តារា​ចម្រៀង​​រូបនេះ​បានធ្វើការតុបតែងខ្លួនទៅជាមនុស្សស្រី​ នៅក្នុងកម្មវិធីមួយ​ ដែលរួមមានទាំងការ​តសក់អោយវែង ជាមួយនឹងឈុតរ៉ូបពណ៌សបែបកូនក្រមុំ យ៉ាងប្លែកតែម្តង​ ។

ចំពោះ​ការ​តុបតែង​ខ្លួន​ជាមនុស្ស​ស្រីបែប​កូន​ក្រមុំ​នេះដែរ​ បេីយេីងក្រឡេកមេីលពីខាងក្រោយមួយភ្លែតនោះ​ ពិតជា​មេីលមិនស្គាល់នោះទេ​ តែបេីមេីលចំពីមុខវិញនោះគឺដឹងតែបេីក​ភ្នែក​ធំ​តែម្តង​ ខណៈដែល​នេះជាលើកទី១ហើយដែលឃើញតារាប្រុសរូបនេះ ធ្វើការតុបតែងខ្លួនយ៉ាងដូច្នោះ។​ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវរាបភាពទាំងនេះ​ដូច​តទៅ​។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *