តើ បណ្ណបើកបររថយន្ត (ប្រភេខ ខ,គ,ឃ,ង) អាចជំនួសឱ្យបណ្ណបើកបរម៉ូតូ (ប្រភេខ ក​ ធំជាង125cc) បានដែរឬទេ?

បងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូ​ មានទំហំស៊ីឡាំង​ ចាប់ពី១២៥សេសេ​ ចុះក្រោម​ មិនចាំបាច់តម្រូវឱ្យ​ មានបណ្ណបេីកបរប្រភេទ​ <<ក>>​ ទេ តែបងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានទំហំស៊ីឡាំង​ លេីសពី១២៥សេសេ​ គឺត្រូវតែមានបណ្ណបេីកបរប្រភេទ​ <<ក>>​ ទេីបអាចបេីកបរបាន។ ចំពោះបណ្ណបើកបររថយន្ត (ប្រភេខ ខ,គ,ឃ,ង) មិនអាចជំនួសឱ្យបណ្ណបើកបរម៉ូតូ (ប្រភេខ ក​ ធំជាង125cc) បានទេ។

ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាច​ដាក់ពាក្យ​ស្នើសុំ​ប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នក​តម្រូវឱ្យ​ទៅ​រៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើក​បរទើបមានសិទ្ធិ​ដាក់​ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។

បងប្អូនប្រជាពលរដ្ឋអាចប្តូរ​ និងពន្យារ​ នៅ​មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់​។ បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ៤.​ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *