វិធីធ្វើក្រូចងាំង៉ូវ អាចរក្សាទុកបានយូរមិនខា!ចែកគ្នាដឹងផង
+ គ្រឿងផ្សំ – ក្រូចឆ្មា ១០ផ្លែ – ស្ករត្នោត ១ស្លាបព្រាបាយ – អំបិល ៣ស្លាបព្រាបាយ – ទឹកខ្មេះ ៤ស្លាបព្រាបាយ – ទឹក ១លីត្រ
+ វិធីធ្វើ ១. មុនដំបូងយកក្រូចឆ្មាមកលុញឲ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែលជា ៥នាទី។ ២. ៥នាទីក្រោយមកស្រង់យកមកលាងទឹកត្រជាក់ រួចហើយដាក់ហាលថ្ងៃឲ្យក្រៀមប្រហែលជា ២-៣ថ្ងៃ។ ៣. បន្ទាប់ពីហាលថ្ងៃស្ងួតហើយយកវាមកច្រកចូលក្នុងក្រឡរ។
៤. យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង ចាក់ទឹកបន្តិចរួចកូរវាឲ្យស្អិតឡើងជើងអង្ក្រង។ ៥. ដាក់ទឹកអំបិល និងទឹកខ្មេះចូលកូរវាឲ្យរលាយរួចដាំឲ្យពុះ បន្ទាប់ពីទឹកពុះហើយត្រូវបិតភ្លើងទុកទឹកនោះអោយ ត្រជាក់។ ៦. ពេលដែលទឹកត្រជាក់យកវាទៅចាក់ចូល ឬក៏ដួសដាក់ក្នុងក្រឡរដែលបានដាក់ក្រូចចូលទុកវាមួយសប្តាហ៍អាចយក វាទៅប្រើបានហើយ។ ប្រភព៖pressnews