ក្មេងប្រុសម្នាក់បានវង្វេងផ្លូវ ស្រែករកម៉ាក់ៗ ត្រូវបានបងស្រីម្នាក់ យកមករក្សាទុក បេីបងប្អូនណាស្គាល់គាត់ អាចមកទទួលគាត់នៅ
ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Ah Søłā បានប្រទះឃើញក្មេងប្រុសម្នាក់ ដើរតែម្នាក់ឯងតាមដងផ្លូវ សង្ស័យថា វង្វេងអាណាព្យាបាល។ ហេតុការណ៏នេះ កើតឡើងនៅម្ដុំក្រោយ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
យ៉ាងណាមិញ បើតាមភិនភាគក្មេងប្រុសរូបនេះ គឺមានវ័យប្រហែល ៤ឆ្នាំ មានមាឌធំបន្ដិច ដែលពាក់អាវដៃខ្លី ខោខ្លីពណ៌ប្រផះ និងពាក់ស្បែកជើងសូក ពណ៏ខ្មៅ។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានប្រាប់ឱ្យដឹងថា៖”ជួយស៊ែរម្នាក់មួយមក អោយសាច់ញាតិគាត់បានដឹង គាត់វង្វេងផ្លូវ ស្រែករកម៉ាក់ ម៉ាក់ មិនដឹងមកពីណាទេ ឥលូវនៅមួយខ្ញុំ បេីបងប្អូនណាស្គាល់គាត់ អាចមកទទួលគាត់នៅ ក្រោយពេទ្យរ៉ូយ៉ាល់ភ្នំពេញ”។