ទីបំផុត ម្ចាស់គណនីហ្វេសបុកឈ្មោះ Alex Piano ត្រូវបានសមត្ថកិច្ច នាំខ្លួនមកធ្វេីការសួរនាំ និងថតវីដេអូសុំទោសជាសាធារណ: បន្ទាប់ពីយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ យកមកផុសខុសពីការពិត ធ្វើឲ្យមហាជនមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ច

កាលពីពេលថ្មីៗនេះ មានម្ចាស់គណនី ហ្វេសប៊ុកមួយរូប ដែលមានឈ្មោះ Alex Piano និងមានឈ្មោះ​ពិត​ រស់​ ដារ៉ា​ បានប្រឌិតសាច់រឿង ពាក់ព័ន្ធនឹងការផាកពិន័យ នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីយកក្ដីអាណិតអាសូរពីមហាជន ដោយខ្លួនបានលើកឡើងថា ទោះជាខ្លួនមិនខុសអ្វី និងមានឯកសារគ្រប់គ្រាន់ក៏ដោយ ក៏នៅតែទទួលបានការផាកពិ ន័យ ពីសមត្ថកិច្ចដែរ ដោយសារតែម៉ូតូរបស់ខ្លួន គឺបង់រំលស់ ហើយមិនមានឯកសារច្បាប់ដើមពីធនាគារ តែការពិតមិនមែននោះឡើយ ដោយរឿងផាកពិន័យនេះ គឺបានកើតឡើងតាំងពីឆ្នាំ២០១៨មកម្លេះ។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ យុវជនខាងលើនេះ ត្រូវបានសមត្ថកិច្ចស្វែងរកឃើញហើយ និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួន ដែលធ្វើឲ្យពលរដ្ឋមានការយល់ច្រឡំ និងប៉ះពាល់កត្ដិយសរបស់សមត្ថកិច្ចជាខ្លាំង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរប្រាប់ឱ្យដឹងថា៖”សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃផងដែរ។ ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ”។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *