ទីបំផុត..! អគ្គស្នងការនគរបាលជាតិ ផ្អាកការងារ លោកអធិការរង ស្រុកចន្រ្ទា វាយ និងដាក់ខ្នោះ អ្នករ៉ម៉ក អត់លុយ១៨មុឺនរៀល បង់ផាកពិន័យល្មើសច្បាប់

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅមុននេះបន្តិច​ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៌មានថា៖ លោកបានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ចំពោះ​​ លោក​វរៈសេនីយ៍​ទោ​ សួគ៌​ ធី​ អធិការរង​នគរបាល​ស្រុក​ ចន្ទ្រា​ ទទួល​បន្ទុក​ចរាចរណ៍​ ដោយបានផ្អាកការងារជាបណ្ដោះ​អាសន្ន​ បន្ទាប់​ពី​ លោក​អធិការ​រងរូបនេះ​បាន​អនុវត្តន៍​លេីសគោលការណ៍ណែនាំ​របស់​ ថ្នាក់​ដឹកនាំ​បង្ក អោយ​ប្រជាពលរដ្ឋ​មានការថ្នាំងថ្នាក់​ តវ៉ា។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រ​នូវ​ចំណាត់ការ​របស់​ ​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ក្នុងការពង្រឹង​វិន័យ​មន្ត្រី​ក្នុង​ការ​អនុវត្តន៍​ច្បាប់​អោយបានត្រឹមត្រូវ​ ទន់ភ្លន់​ ម៉ឺងម៉ាត់​។

សូមបញ្ជាក់ថា៖ ទង្វើលោក វរៈសេនីយ៍​ទោ​ សួគ៌​ ធី​ អធិការរង​នគរបាល​ស្រុក​ ចន្ទ្រា​ ខេត្តស្វាយរៀង ធ្វើអោយមហាជនទូទៅរិៈគន់ ហើយក៏មានប្រជាពលរដ្ឋចេញមកតវ៉ា បិទផ្លូវ ទើបឈានដល់លោកអធិការរង រូបនេះចេញមកសូមទោសជាសាធារណៈ និងលាយល័ក្ខណ៍អក្សរបញ្ចប់រឿង។

ទីបំផុតរឿងនេះបញ្ចប់ត្រឹមសូមទោសឯណា គឺនាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានផ្អាកការងារជាបណ្ដោះ​អាសន្ន​ ដែលជាគំរូធ្វើអោយមន្ត្រីអនុវត្តច្បាប់ មានការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច តាមការណែនាំពីថ្នាក់លើ។ ពិសេសសមត្ថកិច្ចគួរតែ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ ៕

 

ប្រភព៖nkdnews

Leave a Reply

Your email address will not be published. Required fields are marked *