សូមប្រុងប្រយ័ត្ន មុនចូលជាតំណាងចែកចាយ ដោយអ្នកនាង ទ្រី បានចេញវីដេអូពន្យល់ច្បាស់ៗពី តំណាងចែកចាយ ថា

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ លោកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រ និងជា​អគ្គនាយិកា​ក្រុម​ហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល​សម្អាង​ម៉ាក N N P ហេីយលោកស្រីក៏ជា​បុគ្គល​ដ៏​មាន​មនុស្ស​ធម៌​មួយរូបដែលតែងតែបានចុះជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជាមានបញ្ហាផ្សេងៗនៅក្នុងគ្រួសារ​ និង​សង្គម​ជាដេីមនោះ ។

ដោយឡែក​ នៅរសៀល​ថ្ងៃ​នេះ​ ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​២០២០​ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន​ ​ដាណាទ្រី ខេមបូឌាត្រេនឌីង ខូអិលធីឌី​ បានធ្វេីការចែករំលែកបទពិសោធន៍​ ក៏ដូចជាផ្ដល់នូវយុទ្ធសាស្រ្ដ និងគន្លឹះ សំខាន់ៗ ចំពោះអ្នកមាន​បំណងចង់ក្លាយខ្លួនជាតំណាងចែកចាយ​ មុននឹងចំណាយប្រាក់​ដាក់ដេីមទុនរកសុីជាមួយ​ម្ចាស់​ប្រេន​ ឬក៏​ក្រុមហ៊ុន​ណាមួយនោះ។

ក្នុង​នោះ​ដែរ​ លោកស្រី ទ្រី ដាណា​ បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា​ បច្ចុប្បន្ន​នេះ​មាន​ប្រេន​ម៉ាក​ផលិត​ផល​ជាច្រើន​បានកំពុងតែ​ចរាចរណ៍​លក់នៅលេី​ទីផ្សារ​ និងកំពុង​តែប្រកាសរកតំណាង​ចែកចាយ​នូវ​ផលិត​របស់​ខ្លួន​ ហើយ​មាន​ផលិត​ផល​មួយ​ចំនួន​នោះ​ មិនមាន​គុណភាព​ល្អ​ និង​មិនទាន់​បានចុះ​បញ្ជី​ការពី​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅឡើយ​នោះទេ​ ដែល​នេះ​ជា​ហានិភ័យ​ខ្ពស់​មួយដែលបងប្អូនគួរតែ​គិតគូរ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​។

លោកស្រី ទ្រី ដាណា​ បាន​មានការ​លើក​ឡើង​បន្តទៀតថា​ មុននឹងចំណាយប្រាក់​ដាក់ដេីមទុនរកសុី​ និងមាន​បំណង​ចង់ក្លាយខ្លួនជាតំណាងចែកចាយ​របស់​ក្រុម​ហ៊ុន​ណាមួយនោះ​ គួរតែមានការ​ពិចារណា​ឲ្យ​បាន​ខ្ពស់​ ថាតើ​ម្ចាស់​ក្រុមហ៊ុន​នោះអាចមាន​លទ្ធភាព​ដឹកនាំ​ និង​ជួយរក​ទីផ្សារ​ជូនបងប្អូនឈានដល់គោលដៅឆ្ពោះទៅរកភាពជោគជ័យបាន​ដែរ​ឬទេ។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *