កូន​គោ​កើត​បាន ១០ថ្ងៃ ចេះ​តែ​​រក​ឡើង​​លើ​ផ្ទះដោយសារតែ

លើ​បណ្ដាញ​សង្គម​កម្ពុជា​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ គឺ​ស្ត្រី​ម្នាក់​អះអាង​ថា​ ប្ដី​របស់​ខ្លួន​ចាប់​កំណើត​​ជា​សត្វ​គោ ហើយ​គាត់​​តាម​មើល​ថែ​កូន​គោ​នោះ​ដូច​មនុស្ស​អីចឹង។
ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខាង​លើ​ មិន​ត្រឹម​តែ​ផ្អើល​ក្នុង​ស្រុក ​គឺ​ល្បី​ដល់​សារព័ត៌មាន​អង់គ្លេស Reuters សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Koreaboo និង​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ទៀត​ ដោយ​រៀប​​រាប់​ថា “ស្ត្រី​ពោះ​ម៉ាយ​កម្ពុជា​ម្នាក់​ដឹង​ថា​​ប្ដី​ដែល​ស្លាប់​​ បាន​ចាប់​ជាតិ​ជា​សត្វ​គោ​​មាន​អាយុ ៥​ខែ​ហើយ។
លោក​យាយ​ឃឹម ហង្ស អាយុ ៧៤ឆ្នាំ ត្រូវជា​ភរិយា​របស់​លោក​តា ឃុ​ត ​ដែល​ល្បី​ចាប់​ជាតិ​ជា​គោ​​ប្រាប់​ថា ចាប់​តាំង​ពី​ផ្អើល​រឿង​នេះ​មក​ ​ជា​រៀង​រាល់​ថ្ងៃ​​មនុស្ស​ប្រមាណ ១០០​នាក់​ បាន​មក​លេង​ផ្ទះ​របស់​គាត់​នៅ​ភូមិ​កញ្ជរ ឃុំ​កញ្ជរ​ ស្រុក​ឆ្លង ខេត្ត​ក្រចេះ។
លោកយាយ​ ឃឹម​ ហង្ស បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​លោកតា​ឃុ​ត​ បាន​​ទទួល​មរណភាព​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ហើយ​​ដឹង​ថា​ មេ​គោ​របស់​គាត់​កើត​បាន​កូន​គោ​ឈ្មោល​មួយ​ក្បាល​ បាន​ជាង​ ១០​ថ្ងៃ​ ស្រាប់តែ​កូន​គោ​នោះ​ចេះ​ឡើង​កាំជណ្ដើរ​នៅ​លើ​ផ្ទះ​ រួច​ក៏​ទៅ​ដេក​លើ​កន្ទេល​ ខ្នើយ​ ហើយ​មក​ហិត​សក់​របស់​គាត់ ​ចេះ​ប្រឡែង​លេង​ជាមួយ​កូន​របស់​គាត់​ដូចជា​មនុស្ស​អីចឹង​។ 
គាត់​ក៏បាន​សម្គាល់​​មើល​​នៅ​ថ្ងៃ​បន្ទាប់​ទៀត​ឲ្យ​តែ​ដល់​​ម៉ោង​ ៥​ និង​ ៦​ល្ងាច​ កូន​គោ​ឈ្មោល​នោះ​ឡើង​នៅ​លើ​ផ្ទះ​ដូច​សព្វដង​ គាត់​ក៏​មាន​អារម្មណ៍​​ចម្លែក​ក្នុង​ចិត្ត​ក៏​បបួល​កូន​របស់​គាត់​ទៅ​មើលគ្រូ​ ដើម្បី​បញ្ជាន់​រូប​មើល​ថា​ កូន​គោ​នោះ​មាន​សាច់ញាតិ​មក​ចាប់កំណើត​​មែន ឬ​យ៉ាង​ណា​។​
លោកយាយ​បន្ថែម​ថា​ គាត់​ និង​កូនចៅ​របស់​​នាំគ្នា​គោរព​ស្រឡាញ់​សត្វ​គោ​ឈ្មោល​មួយ​ក្បាល​នេះ និង​តែងតែ​​រៀបចំ​កន្លែង​សម្រាន្ត​នៅ​លើ​ផ្ទះ​មាន ដូចជា​ពូក កន្ទេល ខ្នើយ មុង ភួយ​ និង​កង្ហា​ជាដើម​។ ប្រភព​​រៀប​រាប់​ថា លោក​តា​​បាន​សុំ​ចាប់កំណើត​ជាមួយ​កូនស្រី​ដែរ​ តែ​ដោយសារ​កូន​ស្រី​ពន្យារ​កំណើត​ ទើប​មិន​អាច​កើត​ជា​មនុស្ស​បាន ហើយ​ទៅ​ចាប់កំណើត​ជាមួយ​មេ​គោ​ដើម្បី​បង្គ្រប់​ជាតិ​។
​លោក​តា​​ក៏បាន​ផ្ដែផ្ដាំ​​ពេល​បញ្ជាន់​រូប​ថា​ សូម​កុំ​យក​គាត់​ទៅ​លក់​ធ្វើ​ចំណីអាហារ​ ពេល​គាត់​ស្លាប់​ទៅ​ សូម​ជួយ​ធ្វើ​បុណ្យឧទ្ទិសកុសល​ដើម្បី​ឲ្យ​គាត់​មក​ចាប់កំណើត​ជា​មនុស្ស​វិញ​។ ពេល​គាត់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ ពួក​​គាត់​គោរព​ស្រឡាញ់​មើល​ថែ​រក្សារ​កូន​នេះ និង​តាម​ថែទាំ​​ដូច​កាល​គាត់​នៅ​រស់​អីចឹង។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *