ចិត្តល្អណាស់ អ្នកនាង Siv Mey បានទៅចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជិត១០០គ្រួសារ នៅខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារៗទទួលបាន

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ នៅតារាដ៏មានប្រជាប្រិយភាព នោះគឺ អ្នកនាង Siv Mey Online Shop ដែលគាត់ គឺជាថៅកែលក់ឡេ ដ៏មានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម បូករួមនឹងភាពបុិនប្រសប់ខាងវោហាស័ព្ទទៀតផង។

យ៉ាងណាមិញ បើនិយាយអំពីភាពជោគជ័យ ទៅលើមុខជំនួញ បូករួមជាមួយចិត្ដសប្បុរសធម៌របស់លោកស្រី សៀវមុី វិញនោះ គឺជារឿយៗយើងតែងតែឃើញ វត្ដមានរបស់គាត់បានចុះទៅចែកអំណោយ ទៅដល់បងប្អូនប្រជាពលរដ្ឋក្រក្រីជាច្រើន មិនថានៅទីជិតឆ្ងាយនោះឡើយ ដើម្បីជាការជួយសម្រាលទៅដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ បានមួយកម្រិតផងដែរ។

ដោយឡែក កាលពីព្រឹកម្សិលមិញនេះដែរ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ លោកស្រី សៀវមុី មានចិត្តជ្រះថ្លាបានទៅចែកអំណោយនៅភូមិស្វាយសាក់ ឃុំពោធិទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ចំនួនជិត១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ ទឹកត្រី១យួរ ត្រីខ ប្រេងឆា សារុង ស្រ្ពេយEi Eiបាញ់កំចាត់មេរោគ និងថវិការចំនួន ៤០,០០០រៀល ក្នុងមួយគ្រួសារ។

លោកស្រី សៀវមុី ពិតជាសប្បាយខ្លាំងណាស់ និងសូមជូនបុណ្យដល់បងប្អូនទាំងគ្នាផង ជាពិសេសអរគុណយ៉ាងជ្រៀលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រដល់ ក្រុមហ៊ុនរបស់លោកស្រី Castle E Diamond Co.Ltd ដែលនាំចូលផលលិតផលថែរក្សារសម្ផស្ស Brand EiEi ផ្តាច់មុខសំរាប់អតិថិជនអស់គ្នា។ រាល់ការជួយជាវផលិតផលរបស់Ei Ei របស់បងប្អូនក៏មានការរួមចំនែកក្នុងការធ្វើបុណ្យ ដល់អ្នកក្រីក្រ និងជួយដល់ការងារមនុស្សធម៍នានា ក្នុងសង្គមផងដែរ (ព្រះនាងតូច)”។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *