ក្រោយពីមានការរឹតបណ្តឹងច្បាប់ចរាចរណ៌ផ្លូវគោកថ្មី រយៈពេលប៉ុន្មានថ្ងៃនេះរួចមក ស្រាប់តែឯកឧត្តម ខៀវ កញ្ញារិទ្ធ បានធ្វើការលើកឡើងថា

គិតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី០៤ ហើយ នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលការអនុវត្ដនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានអតិបរមា។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានអនុសាសន៍ណែនាំថា ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះមន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និងរថយន្ត ៩ចំណុច ប៉ុណ្ណោះ។

ដោយឡែក កាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានអំពាវនាវ​ឲ្យប៉ូលីសចរាចរណ៍ មេត្ដាយកចិត្តទុកដាក់ផាកពិន័យ ទៅលើប្រជាពលរដ្ឋណា ដែលប្រើប្រាស់យានយន្ត ដែលរំលោ ភច្បាប់ចរាចរណ៍ធំធេង និងមេត្ដា​បន្ធូរខ្លះផង។​

ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៏ថា៖”ស្អែកថ្ងៃចេញធ្វើការចិញ្ចឹមជីវិត សូមបងប៉ូលីសមើលតែរឿង «រំលោ ភ» ច្បាប់ចរាចរណ៍ធំធេង (មិនឈប់ភ្លើងស្តុប ដាក់ហួសទំងន់ពេក មិនពាក់មួកសុវត្ថិភាព បើកហួសល្បឿន បើកបរក្នុងភាពស្រវឹង) ហើយបន្ធូរខ្លះសិនផង​។ បំណងល្អទាំងអស់គ្នា​ទេ។ ការអនុវត្តច្បាប់នេះ គឺអនុវត្ត ៣៦៥​ ថ្ងៃក្នុង១ឆ្នាំ មិនមែនតែ ១​អាទិត្យ ឬ ១ខែ នេះទេ“។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *