នេះគឺជាសមុទ្រព្រៃឈើនៅតំបន់អារ៉ែង! ទេសភាពធម្មជាតិព្រៃឈើគួរឱ្យគយគន់ជាទីបំផុត
នៅក្នុងតំបន់នេះ មានជីវៈចម្រុះជាច្រើនទៀតដូចជាសត្វក្រពើភ្នំ ដំរីជាដើម។ យើងការពារព្រៃឈើបាន ការពារជម្រកសត្វព្រៃ!រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយធនធា នធម្មជាតិរបស់កម្ពុជាត្រូវបានការពារ បទល្មើស
ព្រៃឈើមានការធ្លាក់ចុះ និងភាពរិចរឹលនៃគម្របព្រៃឈើមានការធ្លាក់ចុះ ចំនួនសត្វព្រៃមានកំណើនឡើង ដែលនេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នានា។
បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០ កន្លែងមានផ្ទៃដីទំហំ ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅទៀត។សូមចូលរួមការពារនិងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា!
ប្រភព៖Ministry of Environment