ក្តៅៗ ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ត្រូវបានប្រមុខរដ្ឋស្តីទីបញ្ចប់មុខតំណែង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នាខណៈពេលមុននេះបន្ដិច រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចបញ្ចប់មុខតំណែង ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ (វីល្លាម) ប្រធានគណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ក្នុងព្រះរាជលិខិតបញ្ចប់មុខតំណែង បានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា សម្រេចស្នើសុំព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បង្កើតស្ថាប័នមួយមានឈ្មោះ «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *