ព្រឺរោមខ្ញាកៗ! ចេះតែឆ្ងល់សំក្តុងក្តំាងរាល់យប់ ដល់ដាក់កាមេរ៉ាបានដឹងហេតុការណ៌ព្រឺព្រួចយ៉ាងណាគឺ

បរទេស៖ វិញ្ញាណ ព្រាយ បិសាច នៅតែជាចំណុចអាថ៌កំបាំងមួយ រហូតដល់បច្ចុប្បន្ន ហើយក្នុងនោះសូម្បីប្រទេសមានវិទ្យសាស្ត្រទំនើបជឿនលឿន ដូចជាសហរដ្ឋអាមេរិកក្ដី ក៏នៅតែមិនអាចបោះបង់ជំនឿនេះបានដែរ ។

ជាក់ស្ដែង ដូចជាកាលពីពេលថ្មីនេះ សាលារៀនមួយកន្លែងឈ្មោះ Deerpark ក្នុងទីក្រុង Cork ប្រទេសអៀរឡង់ ត្រូវបានគេជឿថា មានវិញាណខ្មោចកំពុងរស់នៅ នេះបើយោងតាមសកម្មភាពដែលចាប់បានក្នុងកាមេរ៉ាសុវត្ថិភាព ។

នៅក្នុងវីដេអូឃ្លីប បានបង្ហាញឱ្យឃើញថា នៅក្នុងបន្ទប់មួយ នៃអាគារសាលារៀន ហាក់ដូចជាមានអ្វីមកអុកឡុក ដោយបានបើកទ្វារចេញចូល និងរើកកាយសម្ភារៈ ឯកសារមួយចំនួន ខណៈដែលគ្មានឃើញអ្វីសោះ ហើយយោងតាមសកម្មភាពនេះ ធ្វើឱ្យមនុស្សជាច្រើនជឿថា នៅក្នុងសាលា Deerpark មានវិញា្ញណខ្មោច ។

លោក Kevin Barry នាយកសាលាខាងលើនេះ បាននិយាយឱ្យដឹងថា លោកគ្មានអ្វីសម្រាប់បកស្រាយឡើយ ចំពោះសកម្មភាពដែលថតបាននៅក្នុងកាមេរ៉ាសុវត្ថិភាព ហើយលោកក៏មិនបានដឹងរឿងអ្វីច្រើនដែរទាក់ទងនិងរឿង ជឿថា មានវិញា្ញណនៅក្នុងសាលា ព្រោះតែសាលា Deerpark នេះមានអាយុកាល យូរណាស់មកហើយ ដែលដំណើរការចាប់តាំងពីឆ្នាំ ១៨២៨ រហូតមក ។
ប្រភពដដែលបានបញ្ជាក់ផងដែរថា ក្រៅពីមានសកម្មភាពដូចនៅក្នុងកាមេរ៉ាសុវត្ថិភាពនេះ ក៏មានមនុស្សមួយចំនួនរស់នៅក្បែរកន្លែងកើតហេតុ បានឮសំឡែងចម្លែកៗថែមទៀតផង ៕
សហការី KBN
ប្រភព៖ Dailymail

Leave a Reply

Your email address will not be published. Required fields are marked *