ថោកពេកហើយ!! ទិញ NOKIA N73 ត្រឹមតែ ​២៣​ ដុល្លារ ថែមPOWER BANK 25000អំពែ​មួយ​

ទូរសព្ទ Nokia ត្រកូល N ពិត​ជា​ល្បី​ឈ្មោះ​ខ្លាំង​ណាស់ មុន​ចេញ​ទូរសព្ទ​ជំនាន់​ថ្មី Smartphone ដែល​មាន​គ្រប់​កម្មវិធី។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​នេះ គឺ Nokia N73 ដាក់​លក់​តម្លៃ​តែ ២៣​ដុល្លារ​ប៉ុណ្ណោះ​នៅ​ប្រទេស​ឥណ្ឌា ដោយ​មាន​ថែម Power Bank 25000អំពែ​មួយ​ទៀត។ មិន​មាន​ការ​បញ្ជាក់​ថា Nokia N73 នោះ​ជា​ទូរសព្ទ​ពិត ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​វា​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖ Sim ប្រភេទ GSM (ស៊ីម១) ទំហំ​អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន ៤២០ MB ទំហំ​អេក្រង់ ២,៤អ៊ីញ ​ថ្ម ១១០០អំពែ កាមេរ៉ា ទំហំ ៣ម៉េហ្គាហ្វិកសែល ទូរសព្ទ Nokia N73 ជាមួយ Power Bank 25000អំពែ ដាក់​លក់​លើ​គេហទំព័រ Ddealzkart ក្នុង​ប្រទេស​ឥណ្ឌា តម្លៃ ១៤៩៩រូពី(ប្រហែល ២៣​ដុល្លារ)។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *